ឆ្នាំ១៧៥៨
កងទ័ពបារាំងបានចាញ់ទ័ពអង់គ្លេសក្នុងការប្រយុទ្ធគ្នានៅទីក្រុងក្រេហ្វេល បច្ចុប្បន្ន ស្ថិតក្នុងប្រទេសអ៊ីតាលី ។ ក្នុងសង្គ្រាមនោះ ទ័ពអង់គ្លេសមាន៣២.០០០នាក់ តែត្រូវស្លាប់២.២០០នាក់ ចំណែកទ័ពបារាំងដែលបរាជ័យមាន៤៧.០០០នាក់ត្រូវពលី៣.០០០ នាក់ នេះជាសង្គ្រាមពង្រីកទឹកដីរបស់ណាប៉ូឡេអុង។
ឆ្នាំ១៧៩៤
ម្ចាស់ក្សត្រីកាតឺរីនទី២ នៃប្រទេសរុស្ស៊ី បានអនុញាតឱ្យជនជាតិជ្វីហ្វទទួលសិទ្ធិរស់នៅក្នុងទីក្រុងគៀវ ដែលបច្ចុប្បន្នជារដ្ឋធានី របស់ប្រទេសអ៊ុយក្រែន ។
ឆ្នាំ១៨១២
ស្ដេចណាប៉ូឡេអុងបូណាប៉ាត នៃប្រទេសបារាំង បានវាយឈ្លានពានប្រទេសរុស្ស៊ីក្នុងអំឡុងសង្គ្រាមពង្រីកដែនដីប្រទេសរបស់ខ្លួន ។
ឆ្នាំ១៨៦០
សភាសហរដ្ឋអាមេរិកបានបង្កើតការិយាល័យចារឹករដ្ឋាភិបាលដែលជាភ្នាក់ងារផ្នែកច្បាប់របស់រដ្ឋាភិបាលសហព័ន្ធ ។
ឆ្នាំ១៨៦៨
លោកគ្រីស្ដូហ្វ័រឡាថែមស៊ូល ជនជាតិអាមេរិក បានរកឃើញនិងបង្កើតម៉ាស៊ីនអង្គុលីលេខ។
ឆ្នាំ១៩១៩
សង្គ្រាមចុងក្រោយរំដោះប្រទេសអេស្ដូនី ដែលប្រកបដោយជោគជ័យបានផ្ទុះឡើងនៅទីក្រុងសេស៊ី រវាងទ័ពអេស្ដូនី និងទ័ព រដ្ឋាភិបាលដែលគាំទ្រដោយប្រទេសអាល្លឺម៉ង់។ ថ្ងៃនេះបានក្លាយជាថ្ងៃបុណ្យជ័យជំនះ របស់ប្រទេសអេស្ដូនីដោយពេលនោះទ័ពអេស្ដូនីដែលមានចំនួនប្រហែល៥.៩៩០នាក់ ទ័ពសេះ១២៥នាក់ កាំភ្លើងធំ៩៨ដើម បានយកឈ្នះនិងវាយបណ្ដេញទ័ពអាល្លឺម៉ង់ដែលមានទ័ពថ្មើរជើងប្រហែលពី៥.៥០០នាក់ទៅ៦.៣០០នាក់ ទ័ពសេះ៥០០នាក់ទៅ៦០០នាក់ និងកាំភ្លើងធំពី៤២ដើមទៅ៤៨ដើមឱ្យចេញពីប្រទេស ព្រមទាំងបានបង្កើតរដ្ឋាភិបាលដោយយកទីក្រុងរីហ្កាធ្វើជារដ្ឋធានីនៃប្រទេស ។
ឆ្នាំ១៩៤០
មេដឹកនាំអាល្លឺម៉ង់អាដុលហ៊ីទ្លែរបានប្រកាសពីជោគជ័យថ្មីៗថាបានយកឈ្នះលើទីក្រុងប៉ារីស ហើយបានចូលកាន់កាប់ប្រទេស បារាំងទាំងស្រុង ។
ឆ្នាំ១៩៤១
រណសិរ្សសកម្មជនលីទុយអានី បានប្រកាសឯករាជ្យភាពរបស់ប្រទេសចេញពីសហភាពសូវៀត និងបានបង្កើតរដ្ឋាភិបាល បណ្ដោះអាសន្នមួយដែលមានអាយុកាលខ្លីប៉ុណ្ណោះ បន្ទាប់ពីកងទ័ពហ្វាស៊ីស្ដអាល្លឺម៉ង់ចូលកាន់កាប់នាប៉ុន្មានសប្ដាហ៍ក្រោយមក។
ឆ្នាំ១៩៤២
បន្ទប់ឧស្ម័នពុលត្រូវបានប្រើជាលើកដំបូងនៅជំរំប្រមូលផ្ដុំអូសេវិកទៅលើជន ជាតិជ្វីហ្វ ដែលត្រូវបានប្រមូលមកពីទីក្រុងប៉ារីស ប្រទេសបារាំង ។
ឆ្នាំ១៩៤៣
នាវាពិឃាត HMS Eclipse និងនាវា HMS Laforey បានបាញ់ពន្លិចនាវាមុជទឹកអ៊ីតាលីនៅក្នុងសមុទ្រមេឌីទែរ៉ាណេ បន្ទាប់ពី នាវាមុជទឹកនេះបានបាញ់ពន្លិចនាវាអង់គ្លេស HMS Newfoundland ។
ឆ្នាំ១៩៤៥
សង្គ្រាមនៅអូគីណាវ៉ារវាងទ័ពអាមេរិក និងទ័ពជប៉ុនបានបញ្ចប់ដោយជ័យជំនះបានទៅប្រទេសអាមេរិក ។
ឆ្នាំ១៩៤៧
ព្រឹទ្ធសភានិងសភាអាមេរិក បានច្រានចោលការវេតូ របស់លោកប្រធានាធិបតីអាមេរិកហារីទ្រូម៉ាន់ លើច្បាប់ឃ្លាំមើលសកម្មភាពនិងអំណាចរបស់សហគមន៍ពលករ។
ឆ្នាំ១៩៥៦
លោកហ្គាម៉ាល់ អាប់ដែល ណាស៊ែរ បានជាប់ឆ្នោតជាប្រធានាធិបតីទី២នៃប្រទេសអេហ្ស៊ីប ។
ឆ្នាំ១៩៦១
សន្ធិសញាអង់តាក់ទិក ដែលបានកំណត់ទ្វីបអង់តាក់ទិកទុកជាកន្លែងស្រាវជ្រាវផ្នែកវិទ្យាសាស្ដ្រ និងគ្មានសកម្មភាពយោធានោះ បានចូលជាធរមាន ។
ឆ្នាំ១៩៦៧
ក្នុងអំឡុងមានសង្គ្រាមត្រជាក់លោកប្រធានាធិបតីអាមេរិកលីនដុន ចនសុន បានជួបជាមួយនាយករដ្ឋមន្ដ្រីសហភាពសូវៀត លោកអាឡេកសីកូស៊ីហ្គីន តែជំនួបនេះមិនបានទទួលជោគជ័យលើកិច្ចព្រមព្រៀងកំរិតប្រព័ន្ធប្រឆាំងម៉ីស៊ីលឡើយ ។
ឆ្នាំ១៩៦៨
មានមនុស្ស៧៤នាក់បានស្លាប់និងរបួស១៥០នាក់ ក្នុងការរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់ប៊ុយអឺណូហ្ស៊ែរ ប្រទេសអាហ្សង់ទីនពេលដែលច្រកសំរាប់ចេញត្រូវបានបិទ ។
ឆ្នាំ១៩៨៥
ភេរវករបានយកគ្រាប់បែកឡើងលើយន្ដហោះរបស់ឥណ្ឌាដែលមានជើងហោះ ហើរលេខ១៨២ហើយបានផ្ទុះនៅលើអាកាសនៃឈូងសមុទ្រអៀរឡង់បណ្ដាលឱ្យស្លាប់មនុស្ស៣២៩នាក់។
ឆ្នាំ១៩៨៨
លោកជេម អ៊ីហានសេន បានបង្ហាញសក្ខីកម្មទៅគណៈកម្មាធិការផ្នែកថាមពលនិងធនធានធម្មជាតិនៃព្រឹទ្ធសភាអាមេរិកថា ៩៩ភាគរយនឹងកើតមានការកើនឡើងយ៉ាងពិតប្រាកដនៃកំដៅផែនដី។
ឆ្នាំ១៩៩១
ប្រទេសម៉ុលដាវី បានប្រកាសពីឯករាជ្យរបស់ខ្លួនចេញពីសហភាពសូវៀត ។
ឆ្នាំ២០០៣
នៅទីក្រុងផេកស្គីល រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក មានក្មេងស្រីអាយុ១០ខែម្នាក់បានធ្លាក់ពីជាន់ទី៧តែមិនបង្កឱ្យមានគ្រោះថ្នាក់អ្វីឡើយគ្រាន់តែរលាត់ស្បែកនិងជាំបន្ដិចបន្ដួច ។ ឪពុករបស់នាងបានត្រូវចាប់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាត ។
ឆ្នាំ២០០៦
-សាដាមហ៊ូសេន បានបញ្ចប់កូដកម្មអត់អាហារក្នុងពន្ធនាគារមួយ បន្ទាប់ពីមេធាវីរបស់គាត់ត្រូវបានសំលាប់ ។
-សត្វអណ្ដើកឈ្មោះហារ៉េត ដែលមានអាយុវែងជាងគេក្នុងលោកបានងាប់ក្នុងអាយុ១៧៦ឆ្នាំ ដោយសារជំងឺបេះដូងក្នុងប្រទេសកាណាដា ៕
ចែករំលែកព័តមាននេះ