Samir Nasri ថាចង់លេងជាមួយ Mahrez ជាង Salah ព្រោះមូលហេតុសំខាន់១គត់
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ទាំង Mohamed Salah និង Riyad សុទ្ធតែត្រូវបានគេបោះឱ្យធ្វើជាបេក្ខជននៅក្នុងការដណ្តើមពាន…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ទាំង Mohamed Salah និង Riyad សុទ្ធតែត្រូវបានគេបោះឱ្យធ្វើជាបេក្ខជននៅក្នុងការដណ្តើមពាន…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ទាំង Mohamed Salah និង Riyad សុទ្ធតែត្រូវបានគេបោះឱ្យធ្វើជាបេក្ខជននៅក្នុងការដណ្តើមពាន CAF African Player of The Year តែអតីតកីឡាករឆ្នើមរបស់ក្រុមកាំភ្លើងធំ Arsenal គឺលោក Samir Nasri បានពន្យល់ពីមូលហេតុដែលគាត់ចង់លេងជាមួយនឹងកីឡាករ Mahrez ជាង ។
តារាអាហ្វ្រិកទាំងពីររូបនេះបានដណ្តើមយកពានរង្វាន់ Premier League ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរួមជាមួយកីឡាករអន្តរជាតិ Sadio Mane និង Pierre-Emerick Aubameyang ។ Nasri ដែលធ្លាប់លេងនៅក្លិបកាំភ្លើងធំ Arsenal និង ក្លិបមេឃខៀវ Manchester City ចូលចិត្តលេងជាមួយ Mahrez ដែលគាត់ចាត់ទុកជាកីឡាករលេងមានភាពជាក្រុមជាង Salah ដែលជាខ្សែប្រយុទ្ធក្លិបហង្សក្រហម។
អតីតកីឡាកររូបនេះបានប្រាប់ថា ៖«នេះក៏ព្រោះតែគាត់ជាជនជាតិអាល់ហ្សេរី ហើយខ្ញុំក៏ចូលចិត្តស្ទីលលេងរបស់គាត់ដែរ។ Mahrez គឺជាកីឡាករលេងមានភាពជាក្រុម ខណៈដែល Salah ចូលចិត្តលេងតែឯង។ គាត់ចង់តែស៊ុតចូលទីប៉ុណ្ណោះ។ ខ្ញុំមិនអាចថា Salah ជាមនុស្សអាត្មានិយមនោះទេ ប៉ុន្តែគាត់លេងយកតែគ្រាប់បាល់ និង ទិន្នន័យតែប៉ុណ្ណោះ» ។ ជាចុងក្រោយ Nasri ថា៖ «ទន្ទឹមនឹងនេះដែរ យើងអាចលេងបាល់ one-two បញ្ជូនទៅមកជាមួយនឹង Mahrez បាន។ គាត់គឺជាកីឡាករដែលអ្នកអាចសម្របខ្លួនបានស្រួលបំផុត»៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ