ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់បានត្រូវនគរបាលស្រុកកោះធំធ្វើការឃាត់ខ្លួនបន្ទាប់ពីផឹកស្រាស្រវឹងយកដាវសាំម៉ូរៃដេញកាប់គេ ។ ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៩និង០០នាទី នៅចំណុចមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិខ្នាតាំងយូត្បូង ឃុំ ព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះទី១-ឈ្មោះ ង្វៀង ថាន់ប៊ិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មុខរបរកសិករ មានទីលំនៅសព្វថ្ងៃ នៅភូមិខ្នាតាំងយូត្បូង ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនសង្ស័យឈ្មោះ ហ្វិន វ៉ា ភេទប្រុស អាយុ៣៧ ជនជាតិវៀតណាម មុខរបរនេសាទត្រី មានទីលំនៅសព្វថ្ងៃនៅភូមិខ្នាតាំងយូត្បូង ឃុំ ព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ។
នគរបាលស្រុកកោះធំបានប្រាប់ឱ្យដឹងថា កន្លងមកជនសង្ស័យតែងតែរករឿងឈ្លោះជាមួយជនរងគ្រោះជាច្រើនដងមកហើយ និងធ្លាប់បានគម្រាមយកដាវដេញកាប់ជនរងគ្រោះ និងធ្លាប់បានយកដំបងឬស្សីវាយទៅលើជនរងគ្រោះ ង្វៀង ថាន់ប៊ិន ថែមទៀតហើយក៏ត្រូវសមត្ថកិច្ចធ្លាប់ហៅមកអប់រំណែនាំជាច្រើនដងមកហើយដែរតែពុំរាងចាល ។
លុះនៅពេលកើតហេតុខាងលើជនរងគ្រោះកំពុងតែផឹកទឹកតែនៅផ្ទះរបស់ឈ្មោះ ហ្វិន អ៊ី ពេលនោះជនសង្ស័យមិនដឹងជាស្រវឹងស្រាមកពីណាក៏ជេរហើយរករឿងចង់វៃទៅលើជនរងគ្រោះបន្ទាប់មកក៏ទៅយកដាវមកដេញចាក់លើជនរងគ្រោះដោយឃើញដូចនោះជនរងគ្រោះបានរត់ទៅផ្ទះរបស់ខ្លួនវិញតែជនសង្ស័យបានទៅតាមដល់ផ្ទះហើយបានជេរប្រមាថជនរងគ្រោះថែមទៀតផង ។
ក្រោយមកជនរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្ដិ៍តែម្ដង ។ បន្ទាប់ពីទទួលបានព័ត៌មានកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែជ្រៃ ចុះទៅដល់ឃាត់ខ្លួនជនសង្ស័យព្រមជាមួយដាវ០១ដើមដែលជនសង្ស័យលាក់ទុកនៅផ្ទះយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកជ្រៃតែម្ដងរួចបានបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីចាត់ការតាមនីតិវិធី ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ