ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន២០០ទៅ​៣០០កំប៉ុងហ្គាសមកប្តូរ​ប្រើ​​​​ក្នុង១​ថ្ងៃ​​…​​តែវា​​​ប្រឈម​​គ្រោះ​ថ្នាក់​​​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ថ្វីបើ​ខេត្តមណ្ឌលគិរី​សម្បូរ​ព្រៃឈើ​ក៏​ពិតមែន ប៉ុន្តែ​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​នេះមួយ​ភាគ​ធំ​ បាន​ប្រើប្រាស់​ឧស្ម័ន​ដែល​គេ​ស្គាល់​ច្បាស់​ថា ហ្គា​ស​ជំនួស​ការ​ប្រើប្រាស់​អុស​ឬ​ធ្យូង​ក្នុង​ការ​ដាំ​ស្ល​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ ខណៈ​ទីតាំង​ប​ញ្ជូ​ល​ហ្គា​សបាន​កើនឡើង​គ្រប់​ច្រកល្ហក​និង​បង្ក​ជា​ក្តី​កង្វល់​អំពី​បញ្ហា​សុវត្ថិភាព​ផង​ដែរ​ ។ អ្នក​រកស៊ី​ប​ញ្ជូ​ល​ហ្គា​ស​កំប៉ុង​ម្នាក់​…

ខេត្តមណ្ឌលគិរី ៖ ថ្វីបើ​ខេត្តមណ្ឌលគិរី​សម្បូរ​ព្រៃឈើ​ក៏​ពិតមែន ប៉ុន្តែ​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​នេះមួយ​ភាគ​ធំ​ បាន​ប្រើប្រាស់​ឧស្ម័ន​ដែល​គេ​ស្គាល់​ច្បាស់​ថា ហ្គា​ស​ជំនួស​ការ​ប្រើប្រាស់​អុស​ឬ​ធ្យូង​ក្នុង​ការ​ដាំ​ស្ល​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ ខណៈ​ទីតាំង​ប​ញ្ជូ​ល​ហ្គា​សបាន​កើនឡើង​គ្រប់​ច្រកល្ហក​និង​បង្ក​ជា​ក្តី​កង្វល់​អំពី​បញ្ហា​សុវត្ថិភាព​ផង​ដែរ​ ។

អ្នក​រកស៊ី​ប​ញ្ជូ​ល​ហ្គា​ស​កំប៉ុង​ម្នាក់​ ក្នុង​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​សំបក​កំប៉ុង​ប្រមាណ​២០០​ទៅ​៣០០​ត្រូវ​បាន​អតិថិជន​យក​មក​ផ្លាស់​ប្តូរ ដោយ​មួយ​កំប៉ុង​មាន​តម្លៃ​មួយ​ពាន់​រៀល​។​អាជីវករ​ដដែល​នេះ​ថា រាល់ថ្ងៃ​មាន​អ្នក​ទៅ​ប្តូរ​កំប៉ុង​ហ្គា​ស​ដល់ទី​តាំងរបស់​ខ្លួន ចំណែក​មួយ​ចំនួន​ទៀត​ត្រូវ​បាន​គេ​យក​ទៅ​បោះ​ឲ្យ​ម៉ូយ​លក់​ឥ​វ៉ា​ន់​ចាប់ហួយ​ដាក់​លក់​បន្ត ដែល​អ្នកលក់​បន្ត​នេះ​មាន​តម្លៃ​ថ្លៃ​ជាង​ដូរ​កំប៉ុង​នៅ​កន្លែង​ប​ញ្ជូ​ល​ហ្គា​ស​ផ្ទាល់​ដល់​ទៅ​ប្រាំ​រយ​រៀល ដែល​ស្មើរ​និង​មួយ​កំប៉ុង​១​៥០០រៀល ​។

គេ​សង្កេត​ឃើញ​ថា កំប៉ុង​ហ្គា​ស​តូច​ៗ​ត្រូវ​បាន​គេ​និយម​ប្រើ​ប្រាស់​ក្នុង​គ្រួសារ ​ដោយសារ​វា​មាន​ភាព​ងាយ​ស្រួលចង្ក្រាន មាន​ទំហំ​តូច​ស្រួល​ទុកដាក់ ​និង​មាន​តម្លៃ​ថោក ​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ ​នៅ​តាម​ភោជ​នីយដ្ឋាន​ភាគច្រើន​ក៏​គេ​ប្រើ​ច​ង្គ្រា​ន​ហ្គា​ស​តូច​នេះ​ផង​ដែរ ដើម្បី​ចំអិន​ស៊ុប​ឬ​ម្ហូបអាហារ​ដែល​តម្រូវការ​អាំង​ជាដើម​។តែ​យ៉ាងណា​បើ​គេ​សង្កេត​ឲ្យ​ច្បាស់​មែនទែន​ទៅ រាល់​កំប៉ុង​ហ្គា​ស​ដែល​គេ​ដាក់​ដូរ​ទៅ​វិញ​ទៅ​មក​រាប់​សិប​លើក​នោះ ភាគច្រើន​បំផុត​គឺ​កំប៉ុង​ខូចគុណភាព​ក្នុង​ការ​ប្រើ ដោយនៅ​តាម​ផ្ទះ​បញ្ចូល​​ហ្គា​ស​ទាំងនោះ បាន​ប្រើ​ថ្នាំ​ព​ណ៌​បាញ់​លើ​សំបក​កំប៉ុង​ឲ្យ​ឃើញ​ថ្មី ដែល​នេះ​គឺជា​រឿង​ដ៏​គ្រោះថ្នាក់​បំផុត​ដល់​អ្នក​ប្រើប្រាស់​។

ជាង​នេះ​ទៅ​ទៀត ​ក្រៅពី​ផ្ទះ​ប​ញ្ជូ​ល​កំប៉ុង​ហ្គា​ស​តូច​ៗ​នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ក៏​មាន​ទីតាំង​ប​ញ្ជូ​ល​ហ្គា​ស​ខ្នាត​ធំ​ចំនួន​២​កន្លែង ដែល​កំពុង​ធ្វើ​សកម្មភាព​លក់ដូរ​ប្រចាំ​ថ្ងៃ​កណ្តាល​តំបន់​ប្រជុំជន​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន បង្ក​ឲ្យ​មាន​ក្តី​កង្វល់​ពី​គ្រោះថ្នាក់​ជាយថាហេតុ​ផង​ដែរ​។

លោក ទី សុផល អនុប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​មណ្ឌល​គិ​រិ​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​ប​ញ្ជូ​ល​ហ្គា​ស​កំប៉ុង​ជា​ច្រើន​នៅ​តាម​ផ្ទះ​ដាក់​លក់ ដែល​កំពុង​ធ្វើ​អាជីវកម្ម​សព្វថ្ងៃ​នៅ​ក្រុង​សែន​មនោ​រម្យ ជា​លក្ខណៈ​គ្រួសារ​ព្រោះតែ​មាន​តម្រូវការ​ច្រើន​ពី​អ្នក​ប្រាស់​ប្រាស់​។​លោក​សុផល​បន្ត​ថា ទោះបី​យ៉ាងនេះ​ក៏​ដោយ​ការ​រៀបចំ​របស់​ពួក​គាត់​គឺ​មិន​ទាន់​មាន​សុវត្ថិភាព​នោះ​ទេ កន្លង​មក​មន្ត្រី​ជំនាញ​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ជា​ច្រើន​លើក​ដល់​ពួក​គាត់ ក៏​ពួក​គាត់​មិន​ទាន់​អនុវត្ត​ន៏​តាម​បាន​នៅឡើយ​។

ដើម្បី​បញ្ចៀស​​ហានិភ័យ​ពី​ការ​ផ្ទុះ​ឆាបឆេះ​ហ្គា​ស មន្ទីរ​រ៉ែ​ និង​ថាមពល និង​បង្កើត​គណ​ៈកម្ម​ធិ​ការ​ដែល​មានការ​ចូលរួម​ពី​បណ្តា​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចុះ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ​ចំពោះ​ទីតាំង​ប្រកបរ​បរប​ញ្ជូ​ល​ហ្គា​ស​កំប៉ុង​តូច​ៗ​ទាំងនោះ​។​ឆ្លើយ​តប​ទៅ​និង​បញ្ហា​នេះ​មន្ទីរ​ជំនាញ​បាន​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ ដែល​សព្វថ្ងៃ​កំពុង​ប្រើប្រាស់​ច​ង្គ្រា​ន​ហ្គា​សទាំង​តូច​ធំ គប្បី​ចេះ​ត្រួតពិនិត្យ​លើ​គុណភាព​កំប៉ុង​ឬ​ធុង​ផ្ទុក​ហ្គា​ស​របស់​ខ្លួន បើ​មាន​ស្នាម​ច្រេះ​គួរ​ផ្លាស់​ប្តូរ​ថ្មី ជៀសវាង​មាន​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​គ្រប់​ពេល​វេលា​៕

អត្ថបទសរសេរ ដោយ