ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​ឱ្យ​ដាក់​ដេញថ្លៃ​ប្រមូល​សំរាម​ក្នុង​រាជធានី​ជា​ថ្មី​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែននាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា រដ្ឋ​នឹង​យក​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ដែល​ជា​ក្រុមហ៊ុន​ប្រមូល​សំរាម​មក​វិញ តែ​ការ​ដកសិទ្ធិ​យក​មក​គ្រប់គ្រង​នេះ​មិន​ឲ្យ​ក្រុមហ៊ុន​ខាត​នោះ​ទេ ។ សម្តេច​តេ​ជោ​បាន​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យបៀ​ល​ប្រាយ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែននាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា រដ្ឋ​នឹង​យក​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ដែល​ជា​ក្រុមហ៊ុន​ប្រមូល​សំរាម​មក​វិញ តែ​ការ​ដកសិទ្ធិ​យក​មក​គ្រប់គ្រង​នេះ​មិន​ឲ្យ​ក្រុមហ៊ុន​ខាត​នោះ​ទេ ។ សម្តេច​តេ​ជោ​បាន​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យបៀ​ល​ប្រាយ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ថា «​រឿងស៊ិ​ន​ទ្រី​នេះ​ខ្ញុំ​ចង់​និយាយ​បន្តិច ។ សម្តេច​បានបញ្ជា​ដល់​លោក​អភិបាល​រាជធានី​ថា ពេល​ត្រឡប់ទៅ​វិញ ឃួ​ង ស្រេង អភិបាលក្រុង ទៅ​ពិភាក្សា​ជាមួយ​លោកប៉ា សុ​ជាតិ​វង្ស ប្រធាន​ក្រុម​ប្រឹក្សា ។ខ្ញុំ​ឲ្យ​ជា​យោបល់​រួច​ហើយ​ខ្ញុំ​ឲ្យ​ការងារ​ហ្នឹង​ដោយ​ប្រជុំ​នៅ​គណៈរដ្ឋមន្ត្រី​» ។

សម្តេច​គូសបញ្ជាក់​ថា «​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​បាន​ចុះហត្ថលេខា​តាំងពី​ជំនាន់​សំរាម​មាន​ក្នុង​មួយ​ថ្ងៃ​មាន​ប្រហែល​ពី​៣០០​ទៅ​៥០០​តោន ហើយ​ទំហំ​ក្រុងភ្នំពេញ​នោះ​មាន​តែ​ជាង​៣០០​គីឡូម៉ែត្រកា​រ៉េ​ទេ ! ឥលូវ​នេះ​សំរាម​បាន​កើនឡើង​ជាង៣០០០​តោន​ក្នុង​មួយ​ថ្ងៃ និង​ទំហំ​ទីក្រុង​កើនឡើងប្រមាណ​ជាង​៦០០​គីឡូ​ម៉ែត្រការ៉េ ។ អី​ញ្ចឹ​ង​បើ​ទុកឲ្យ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​គ្រប់គ្រង​តែឯង អត់​ទៅ​រួចទេ ! ដាច់​ទៅ​មិន​រួច វៃ​ងាប់​ក៏​ទៅ​មិន​រួច​ដែរ​»​។
សម្តេច​បាន​បន្ត​ថា​ខ្ញុំ​បាន​ចុះហត្ថលេខា​ឲ្យ​បង្កើត​កន្លែង​ចាក់សំរាម​៣​ផ្សេង​ទៀត អត់​ទាន់​ចេញ​ទេ សូ​ម្បី​បន្តិច ។ នៅ​កៀនស្វាយ នៅ​អង្គស្នួល និង​មួយ​កន្លែង​ទៀត​ក៏​មិន​ទាន់​ឃើញ​ដំណើរការ​ដែរ បើ​មិន​បែងចែក​គឺ​មិន​ដំណើរការ​ទេ ។

ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ថាបើ​ទុក​ឲ្យ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​បន្ត​ទៀត គឺ​មិន​បាន​ទេ ។ អី​ញ្ចឹ​ង​ជម្រើស​ត្រូវ​បែងចែក​ជា​តំបន់ ហើយ​ឲ្យ​មានក្រុមហ៊ុន​យ៉ាងតិច​៣ តែ​ត្រូវ​មាន​ក្រុមហ៊ុន​៤​នៅ​ប្រមូល​សំរាម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ។ កុំ​ឲ្យ​មាន​តែក្រុមហ៊ុន​ស៊ិ​ន​ទ្រី​តែ​មួយ ។ បើ​ក្រុមហ៊ុន​មិន​កំរើក​ដៃនោះ​សំរាម​នៅ​ក្នុង​ក្រុង​គ​ពេញ ។ សម្តេច​តេ​ជោ​ថ្លែង​ថា «​អី​ញ្ចឹ​ង​វិធី​មួយ​ដែលខ្ញុំ​នឹង​ដាក់​ឲ្យ​នៅ​ពេល​ខាង​មុខ ដើម្បី​កុំឱ្យ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​មានការ​ខាតបង់​ត្រូវ​យក​ក្រុមហ៊ុន នឹង​មក​វិញ​សិន ទាំង​បុគ្គលិក និង​អ្វី​ៗ​ទាំងអស់ ដោយ​ទូទាត់​ឲ្យ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ហើយ​រដ្ឋ​ត្រូវ​កាន់កាប់​ក្រុមហ៊ុន​នឹង​សិន ។ ឥឡូវ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​មានឡាន​ប៉ុន្មាន ?

បុគ្គលិក​ប៉ុន្មាន យើង​យក​មក​គ្រប់គ្រង​សិន បន្ទាប់​មក​យើង​រៀបចំ​តំបន់​ដាក់​ឲ្យ​ដេញថ្លៃ​»​។សម្តេច​ក៏​បាន​លើក​ឡើង​ត្រូវ​រៀបចំ​ជា​តំបន់​ៗដើម្បី​ដាក់​ដេញថ្លៃ បើ​ក្រុមហ៊ុន​ណា​ចង់បាន​ត្រូវ​ចូល​រូ​ួ​ម​ដេញថ្លៃ រាប់​ទាំង​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ក៏​មាន​សិទ្ធិ​ចូលរួម​ដេញថ្លៃ​ដែរ ប៉ុន្តែ​មិន​អាច​ឲ្យ​ក្រុម ហ៊ិ​ន​ស៊ិ​ន​ទ្រី​គ្រប់គ្រង​ពេញ​មួយ​ក្រុងភ្នំពេញ​ទេ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​មួយ​អនុញ្ញាត​ឲ្យ​តែ​មួយ​កន្លែង​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ នៅ​តែ​ឮ​ថ្នូរ​ថា​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ៗ មិន​ប្រមូល​សំរាម ។ យ៉ាងណា​យើង​មិន​ឲ្យ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ខាត​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា «​កន្លែង​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ចាក់សំរាម​៣​កន្លែង​មិន​បាន​ដំណើរការ​ដោយសារ​កង្វះ​ទុន និង​ពិបាក​ទ្រទ្រង់​សភាពការណ៍​មិន​មានភាព​ងាយស្រួល​ទេ ។ អី​ញ្ចឹ​ង​ខ្ញុំ​គិត​ថា​ចាំ​ត្រូវ​មានអន្តរកាល​មួយ ដោយ​យក​ក្រុមហ៊ុន​នឹង​ត្រឡប់​មក​ចូល​រដ្ឋ ដោយ​ទិញ​យក​ទាំង​សំភារៈ និង​អ្វី​ៗទាំងអស់​យក​មក​គ្រប់គ្រង​សិន​(​រដ្ឋ​) ឬ​សាលាក្រុង​គ្រប់គ្រង​សិន ។

បន្ទាប់​ពី​នឹង​យើង​ដាក់​ចែក​ជា​ខណ្ឌ មូ​យ​តំបន់​» ។សម្តេច​លើក​ឡើង​ទៀត​ថា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ចែក​ជា​៤​តំបន់​សម្រាប់​ក្រុមហ៊ុន ប្រមូល​សំរាម​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ចូល​ដេញថ្លៃ ។ ក្រុមហ៊ុន​មូ​ួ​យ​អនុញ្ញាត​ឲ្យ​ចេញថ្លៃ​តែ​មួយ​តំបន់​ទេ មិន​អាច​ទៅ​ឃុបឃិត​គ្នា​ទៅ​បង្កើត​ជា​សម្ព័ន្ធ​ក្រុមហ៊ុន រួច​ហើយ​យក​វិញ​ទាំង​អស់នោះ​ទេ គឺ​មិនអាច​ទេ ។

សូម​បញ្ជាក់​ថា​ក្រុមហ៊ុន​ស៊ី​ន​ទ្រី គឺជា​ក្រុមហ៊ុន​ប្រមូល​សំរាម​មួយ ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ប្រមូល​សំរាម និង​សម្អាត​ទីក្រុង​ភ្នំពេញ​ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ​៩០​មក​ម្ល៉េះ ខណៈ​ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​ជា​ច្រើន​បាន​បរាជ័យ​ជា​បន្តបន្ទាប់ ក្នុង​ការ​ប្រមូល​សំរាម​នៅ​ក្នុង​ទីក្រុង ដែល​ប្រជាពលរដ្ឋ​នៅ​មិន​ទាន់​យល់​ដឹង​ច្បាស់​លាស់​ពី​បញ្ហា​អនាម័យ​និង​បរិស្ថាន ។ ក្រុមហ៊ុន​ស៊ី​ន​ទ្រី តែង​រង​នូវ​ការ​រិះគន់ មិន​លស់ថ្ងៃ​ពី​ការ​យឺតយ៉ាវ​នៃ​ការ​ប្រមូល​សំរាម​តាម​លំនៅឋាន ជា​ពិសេស​នៅ​ពេល​មានបុណ្យ​ទាន​ម្តង​ៗដោយ​បុគ្គលិក​ប្រមូល​សម្រាម​មួយ​ចំនួន​បាន​ឈប់​សម្រាក​ធ្វើ​ឲ្យ​ស្ទះ​និរន្តរភាព​ការងារ ។

ក៏​ប៉ុន្តែការ​សម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល​នៅ​ពេល​នេះ ដែល​តម្រូវ​ឲ្យ​មាន​ក្រុមហ៊ុន​ច្រើន ចូលរួម​ធ្វើការ​ងារ​នេះ ត្រូវ​គេ​មើលឃើញ​ថា​ជា​ដំណោះស្រាយ​ថ្មី​មួយ​ដែល​សង្ឃឹមថា នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​សំរាម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ពិសេស​តាម​ដងផ្លូវ​នានា​ដែល​មានសំរាម​ត្រូវ​បាន​គេ​បោះចោល​យ៉ាង​ឥត​សណ្តាប់ធ្នាប់ ។បញ្ហា​សំរាម​បច្ចុប្បន្ន​កំពុង​ធ្វើ​ឱ្យ​បរិស្ថាន​ក្នុង​រាជធានី​ក្រៅ​តែ​ពី​តំបន់​មាន​ផ្លូវ​ធំ​ៗ​ឆ្លងកាត់ គឺ​ពោរពេញ​ទៅ​ដោយ​សំរាម ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ