ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់មិនដឹងគាត់មកពីណា ស្រាប់តែ​តោងទ្វារព្រះវិហារចិន​រួច​ដួលព្រូសផ្អើល​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា មានករណីបុរស​ម្នាក់​សង្ស័យជា​ជនជាតិចិន​បានធ្វើ​ដំណើរ​តាម​​ចិញ្ចើម​​ផ្លូវ​សហព័ន្ធរុស្ស៊ី​ ទំនងជាជនរងគ្រោះមានអាការៈមិនស្រួលខ្លួន ចេះតែតោងទ្វារព្រះវិហារចិន ​បន្ទាប់​មក​ក៏​បាន​ដួលស្លាប់​នៅមុខ​ព្រះវិហារចិន«​ធៀន​អិនមីឡឹ» បង្កការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​​២និង​​​​៤៥នាទីរសៀលថ្ងៃទី​​​២១ តុលា ឆ្នាំ​២០១៩…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា មានករណីបុរស​ម្នាក់​សង្ស័យជា​ជនជាតិចិន​បានធ្វើ​ដំណើរ​តាម​​ចិញ្ចើម​​ផ្លូវ​សហព័ន្ធរុស្ស៊ី​ ទំនងជាជនរងគ្រោះមានអាការៈមិនស្រួលខ្លួន ចេះតែតោងទ្វារព្រះវិហារចិន ​បន្ទាប់​មក​ក៏​បាន​ដួលស្លាប់​នៅមុខ​ព្រះវិហារចិន«​ធៀន​អិនមីឡឹ» បង្កការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​​២និង​​​​៤៥នាទីរសៀលថ្ងៃទី​​​២១ តុលា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

បុរសរងគ្រោះដែលស្លាប់​ខាងលើមិនត្រូវបានស្គាល់អត្ត​សញ្ញាណនោះទេ ​តែគេសង្ស័យ​​ថាជាជនជាតិចិន ។​

តាម​ប្រភពពី​អ្នកលក់ដូរនៅក្បែរកន្លែងកើតហេតុ​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ គេឃើញ​បុរស​រងគ្រោះ​ខាងលើធ្វើ​ដំណើរ​តាមចិញ្ចើម​​ផ្លូវ​សហព័ន្ធរុស្ស៊ី​ ក្នុងទិស​ដៅពីកើតទៅលិច លុះមកចំណុចកើតហេតុ​​​ខាងលើ ស្រាប់តែ​បុរសរងគ្រោះមានអាការៈមិនស្រួលខ្លួន​បាន​មកតោងទ្វារ​ព្រះ​វិហារចិនខាងលើ បន្ទាប់មក​ស្រាប់​តែ​បុរសរងគ្រោះដួលស្លាប់តែម្តង ។

តាមប្រភពព័ត៌មានពីសាក្សី​ផ្សេងទៀត​នៅកន្លែងកើតហេតុ​បាន​ឱ្យ​ដឹង​ថា បុរសរង​គ្រោះ​ខាងលើ​​ចេះនិយាយខ្មែរ​មួយម៉ាត់​ៗ ទើបគេ​សង្ស័យ​ថា​ជាជនជាតិចិន ។ មុនពេលកើតហេតុ គេឃើញរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង​បាន​ដឹកបុរសរងគ្រោះយកមកទុកចោលនៅចំណុចផ្លូវលំមួយកន្លែង​ម្តុំ​គល់ស្ពានអាកាស៧មករា ហើយត្រូវបានប្រជា​ពលរដ្ឋ​ជួយគ្រាហ៍បុរសរងគ្រោះមកកាន់ផ្លូវសហព័ន្ធរុស្ស៊ី​ ​បន្ទាប់មក​បុរសរងគ្រោះក៏ចេះ​តែ​ដើរតាមផ្លូវ​​ម្តងបន្តិចៗ លុះមកដល់ចំណុចកើតហេតុ សង្ស័យ​បុរសរងគ្រោះ​ដើរលែង​រួចក៏អង្គុយចុះ​ហើយក៏​​ប្រះខ្លួនដេកស្លាប់តែម្តង ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ