ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ជម្រើសជាតិ​អ៊ី​រ៉​ង់​រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា Messi ព្រោះតែ​ម្សិលមិញ​បាន​…

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បានឱ្យ​ដឹង​ថា ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​កម្ពុជា​យើង​ដល់​ទៅ 14-0 នៅ​កីឡដ្ឋាន Azadi កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ម្សិលមិញ ដែល​ជា​ថ្ងៃ​ដំបូង​គេ​បំផុត​របស់​អ៊ី​រ៉​ង់ ក្នុង​ការ​អនុញ្ញាត​ឱ្យ​ស្ត្រី​ចូល​ទៅ​ទស្សនា​បាល់ទាត់…

តាម​ប្រភព​ព័ត៌មាន ESPN បានឱ្យ​ដឹង​ថា ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​កម្ពុជា​យើង​ដល់​ទៅ 14-0 នៅ​កីឡដ្ឋាន Azadi កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ម្សិលមិញ ដែល​ជា​ថ្ងៃ​ដំបូង​គេ​បំផុត​របស់​អ៊ី​រ៉​ង់ ក្នុង​ការ​អនុញ្ញាត​ឱ្យ​ស្ត្រី​ចូល​ទៅ​ទស្សនា​បាល់ទាត់ ។

ខ្សែប្រយុទ្ធ Karim Ansarifard បាន​រក​គ្រាប់​បាល់​ជូន​ក្រុម​ដល់​ទៅ​៤​គ្រាប់ ខណៈ​ដែល Sardar Azmoun ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ជាប់​ៗ​គ្នា ដែល​គេ​ហៅ​ថា ជា​ការ​ស៊ុត Hat Trick ។ ម្សិលមិញ​នេះ គឺជា​ការ​បរាជ័យ​ក្នុង​ការ​ប្រកួត​ធំ​ជាងគេ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ។

សារព័ត៌មាន​របស់​អង់គ្លេស​ខ្លះ​បាន​ចាត់​ទុក Azmoun ជា «Messi របស់​អ៊ី​រ៉​ង់​» ដោយសារ​តែ​ការ​ស៊ុត​បញ្ចូល​ទី​ចំ​ៗ និង​រហ័ស​ដែល​អាច​រកបាន​គ្រាប់​បាល់​៣​គ្រាប់​ភ្លាម​ៗ​ជាប់​ៗ​គ្នា ។ គ្រាប់​បាល់​ដំបូង​របស់​គេ​រកបាន​ក្រោយ​ពេល​កីឡាករ Ahmad Nourollahi ស៊ុត​នៅ​នាទី​ទី​៥ និង​មុន​ពេល​កីឡាករ Hossein Kanaanizadegan នៅ​នាទី​ទី​១៨ ។

ជា​បន្តបន្ទាប់ ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់​នៅ​តែ​បន្ត​បំ​បុក​សំណាញ់​ទី​ជា​បន្តបន្ទាប់ រហូត​ដល់​បាន​១៤​គ្រាប់ ពេល​ចប់​ការ​ប្រកួត ខណៈ​ដែល​កម្ពុជា​យើង​បាន​បាល់​ប៉េ​ណា​ល់​ទី​ម្តង​ដែរ ដោយ កែវ សុខ​ផេង តែ​ស៊ុត​មិន​បាន​សម្រេច ព្រោះតែ​ដៃ​ស្អិត​របស់​អ្នកចាំទី​អ៊ី​រ៉​ង់ Alireza Beiranvand ។

ការ​ឈ្នះ​របស់​ក្រុម​អ៊ី​រ៉​ង់ គឺ​កើតឡើង​ស្រប​ពេល​ជាមួយនឹង​ការ​អនុញ្ញាត​ឱ្យ​ស្ត្រី​ដែល​ជា​អ្នកគាំទ្រ​ចំនួន​៣៥០០​នាក់ ចូល​មក​ទិញ​សំបុត្រ​សម្រាប់​ការ​ប្រកួត ហើយ​ក៏​ជា​លើក​ដំបូង​ដែរ មាន​ស្ត្រី​អង្គុយ​ទស្សនា​បាល់ទាត់​ក្នុង​កីឡដ្ឋាន​នៅ Tehran សម្រាប់​ការ​ប្រកួត World Cup Qualifier អស់​រយៈពេល​ជាង​៤០​ឆ្នាំ​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ