ខេត្តបន្ទាយមានជ័យ ៖ ស្ពានមិត្តភាពកម្ពុជា-ថៃច្រកទ្វារស្ទឹងបទបានក្លាយជាតំបន់កំសាន្តទាក់ទាញភ្ញៀវទៅលេងនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ១ថ្ងៃមិនតិចជាង៣.០០០នាក់ ដែលស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ជាក់ស្តែងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ឃើញមានប្រជាពលរដ្ឋដែលទៅលេងនៅលើស្ពានមិត្តភាពកម្ពុជា-ថៃដែលទៅលេងកំសាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីយ៍ខ្មែរមិនជាង៣.០០០នាក់ ដែលភាពច្រើននាំគ្នាំដើរលេងលើស្ពាន ហើយស្រូបយកខ្យល់ឱកាសត្រជាក់នៅអូរព្រំដែន នៅពេលល្ងាចត្រជាក់ និងអង្គុយមើលទេសភាព។
ហើយក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ គេឃើញមានប្រជាពលរដ្ឋទៅកំសាន្តច្រើន ខណៈនោះមានបងប្រុសម្នាក់បានប្រាប់នៅថ្ងៃទី២៨ កញ្ញាថា ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ក្នុងឱកាសថ្ងៃបុណ្យទាន និងថ្ងៃសំរាកតែងតែនាំគ្នាមកអង្គុយលេង និងមើលទេសភាពថ្ងៃរៀបលិច និងស្រូបខ្យល់អកាសត្រជាក់នៅដងអូរព្រំដែន ជាក់ស្តែងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីយ៍ខ្មែរ មានបងប្អូនប្រជាពលរដ្ឋមកលេងយ៉ាងច្រើន។
គួរបញ្ជាក់ថា ក្រោយពេលស្ពានមិត្តភាពកម្ពុជា-ថៃនៅច្រកទ្វាអន្តរជាតិស្ទឹងបទ ត្រូវបានកសាងរួចរាល់ហើយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបើកការដ្ឋានកសាងផ្លូវតភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-ថៃច្រកទ្វារអន្តរជាតិស្ទឹងបត់ក្រុងប៉ោយប៉ែត តភ្ជាប់ទៅផ្លូវជាតិលេខ៥ ហើយគេឃើញនៅថ្ងៃបុណ្យទាន ឬថ្ងៃសំរាកពីការងារនៅពេលល្ងាច ឃើញមានប្រជាពលរដ្ឋមកអង្គុយលេង និងមើលទេសភាព។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ