ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្ត​ឆ្នាំ​២០២៤ ខេត្តកំពង់ឆ្នាំង​ទទួលបាន​ភ្ញៀវ​​ទេសចរ​ជាង៥០​ម៉ឺន​នាក់

1 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង មាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​ចូលរួម​លេង​កម្សាន្ត​តជាង៥០​ម៉ឺន​នាក់​។ នេះ​ជា​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​ ។ លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា…

ខេត្តកំពង់ឆ្នាំង ៖ ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង មាន​ភ្ញៀវ​ជាតិ​អន្តរជាតិ​ចូលរួម​លេង​កម្សាន្ត​តជាង៥០​ម៉ឺន​នាក់​។ នេះ​ជា​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​ ។

លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៤ គិត​ចាប់ពី​ថ្ងៃ​ទី​១៣  ដល់​ថ្ងៃ​ទី​១៧ ​ខែមេសា ឆ្នាំ​២០២៤ ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ មាន​ភ្ញៀវ​ទេស​ចរ​​មក​លេង​កម្សាន្ត​ចំនួន៥៨៧.៣៩៧​នាក់ ក្នុង​នោះ​ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៤០៤​នាក់​ ។

ភ្ញៀវ​ដែល​មក​លេង​កម្សាន្ត​ឡើង​ជាងគេ​ គឺ​ក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង​បាន​រៀបចំ​ឲ្យ​មាន​ទី​កម្សាន្តចំនួន​​៣​កន្លែង​  គឺ​សួនច្បារ​ឯកឧត្តម​បណ្ឌិត សភាចា​រ្យ អ៊ុ​ក​រ៉ា​ប៊ុ​ន នៅ​មុខ​សាលាខេត្ត​មួយ​កន្លែង រង្វង់​មូល​៣​នាក់​ជិត ស្ថានីយ៍​តេ​លា​មួយ​កន្លែង និង​តំបន់​ត្រជាក់​ពី​ផ្សា​រលើ​ទៅ​ផ្សារ​ក្រោម​មួយ​កន្លែង​។

ដោយឡែក ​នៅ​តាម​រមណីយដ្ឋាន​នានា​ដូច​ជា​ទឹកធ្លាក់​ស្រែ​អំពិល ទឹកធ្លាក់​ថ្ម​ក្រាល និង​ទឹកធ្លាក់​អន្លង់​ស្វាយ ស្រុក​ទឹកផុស ក៏​មាន​ភ្ញៀវ​ច្រើន​បង្គួរ​ផង​ដែរ​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា​ ការ​រៀបចំ​សង្ក្រាន្ត​របស់​រដ្ឋបាល​ខេត្តកំពង់​ឆ្នាំង​ឆ្នាំ​នេះ​ ​មាន​ភ្ញៀវ​ទេសចរ​ចូលរួម​លេង​កម្សាន្ត​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ ដោយសារ​តែ​សន្តិសុខ​សុវត្ថិភាព និង​ជំងឺ​កូ​វី​ដ​បាន​ស្ងប់ស្ងាត់​។

សូម​បញ្ជាក់​ថា ​អ្វី​ដែល​ចំណាប់អារម្មណ៍​ជាងគេ​គឺ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់​ឆ្នាំង​បាន​ដឹកនាំ​លេង​កំសាន្ត​ដោយ​ផ្ទាល់ ពិសេស​ នៅ​តំបន់​ត្រជាក់​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម លេង​កម្សាន្ត សប្បាយ​រីករាយ​និង​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​យ៉ាង​ក្រៃ​លែង​ ។​

អត្ថបទសរសេរ ដោយ