ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្ត​វត្ត​ភ្នំ​៤​ថ្ងៃនេះ ​មាន​ភ្ញៀវ​ទេសចរ ​និងពលរដ្ឋមកលេង​កម្សាន្ត​ប្រមាណ​១​លាន​៣​សែន​នាក់

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​៤​ថ្ងៃនេះ​មាន​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​មក​ទស្សនា និង​លេង​កម្សាន្ត​នៅ​សង្ក្រាន្ត​វត្ត​ភ្នំ​ប្រមាណ​១​លាន​៣​សែន​នាក់ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៦ មេ​សា ឆ្នាំ​២០២៤ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​៤​ថ្ងៃនេះ​មាន​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​មក​ទស្សនា និង​លេង​កម្សាន្ត​នៅ​សង្ក្រាន្ត​វត្ត​ភ្នំ​ប្រមាណ​១​លាន​៣​សែន​នាក់ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៦ មេ​សា ឆ្នាំ​២០២៤ ។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​លោក ម៉េ​ត មាស​ភក្ដី បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មេ​សា​នេះ​ថា ៖ ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំរោង​ឆ​ស​ក័ ព​.​ស​២៥៦៨ គ​.​ស​២០២៤ រយៈពេល​៤​ថ្ងៃនេះ​មាន​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​មក​ទស្សនា និង​លេង​កម្សាន្ត​នៅ​សង្ក្រាន្ត​វត្ត​ភ្នំ​ប្រមាណ​១​លាន​៣​សែន​នាក់ ក្នុង​នោះ​សម្រាប់​ថ្ងៃ​ទី​១ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមេសា ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ចូលរួម​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ជាង​២៣​ម៉ឺន​នាក់ ថ្ងៃ​ទី​២ ប្រមាណ​២៥​ម៉ឺន​នាក់ ថ្ងៃ​ទី​៣ ប្រមាណ​៣០​ម៉ឺន​នាក់ និង​ថ្ងៃ​ទី​១៦ មេ​សា ដែល​ជា​ថ្ងៃ​ចុង​ក្រោយ គឺ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​កើនឡើង​រហូត​ដល់​ចំនួន​៥២​ម៉ឺន​នាក់ ។

បើ​សរុប​ទាំង​៤​ថ្ងៃ នៃ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះ គឺ​មាន​ភ្ញៀវ​ទេសចរ និង ប្រជាពលរដ្ឋ មក​ទស្សនា និង​លេង​កម្សាន្ត​នៅ​សង្ក្រាន្ត​វត្ត​ភ្នំ​ប្រមាណ​១​លាន​៣​សែន​នាក់ ។ ចំពោះ​ការងារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ក្នុង​ឱកាស​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នេះ គឺ​បាន​ដំណើរការ​ទៅ​ដោយរ​កូន​ពុំ​មាន​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ដោយសារ​កម្លាំង​មាន​សមត្ថកិច្ច​បាន​ល្បាត នៅ​គ្រប់​ទីកន្លែង និង​ការពារ​បាន​យ៉ាង​ល្អ ដើម្បី​បង្ក​សប្បាយភាព​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ