រាជធានីភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដែលពោរពេញដោយសេចក្តីរីករាយ និងការជួបជុំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សហគ្រិនខ្មែរ បានអបអរសាទរចំពោះការទទួលបាន មេដាយមាសចំនួន ១០ គ្រឿងបន្ថែមទៀតក្នុងឆ្នាំ ២០២៦ ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិ Monde Selection ។

ជាមួយនឹងសមិទ្ធផលដ៏គួរឱ្យកោតសរសើរនេះ ក្រុមហ៊ុនបានបង្កើនចំនួនមេដាយមាសសរុបឡើងដល់ ៥៥ គ្រឿង ច្រើនជាងគេបង្អស់នៅកម្ពុជាពីស្ថាប័នអន្តរជាតិ ។ មិនត្រឹមតែជាកំណត់ត្រាថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញាបញ្ជាក់យ៉ាងច្បាស់អំពីភាពរឹងមាំ និងស្តង់ដារគុណភាពខ្ពស់នៃផលិតផល Made in Cambodia នៅលើឆាកអន្តរជាតិ ។
ថ្នាក់ដឹកនាំ និង ក្រុមការងារ ខ្មែរ ប៊ែវើរីជីសទាំងអស់ បានខិតខំប្រឹងប្រែងយ៉ាងមោះមុត ក្នុងការសហការគ្នា ដោយយកចិត្តទុកដាក់គ្រប់ជំហាន ចាប់ពីការជ្រើសរើសវត្ថុធាតុដើម រហូតដល់ដំណើរការផលិត អនុវត្តតាមស្តង់ដារអន្តរជាតិ ប្រកបដោយបច្ចេកវិទ្យាទំនើប ។
លើសពីភាពជោគជ័យក្នុងវិស័យអាជីវកម្ម ខ្មែរ ប៊ែវើរីជីស ក៏បន្តបំពេញតួនាទីសង្គមយ៉ាងសកម្ម តាមរយៈការចូលរួមកម្មវិធីសប្បុរសធម៌ និងការគាំទ្រព្រឹត្តិការណ៍ធំៗទូទាំងប្រទេស ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ និងស្មារតីជាតិខ្មែរ។ សមិទ្ធផលមេដាយមាសបន្ថែមក្នុងឆ្នាំ ២០២៦ នេះ គឺជាភស្តុតាងដ៏រឹងមាំថា ផលិតផលខ្មែរ អាចឈរជើងយ៉ាងមាំមួន និងមានកិត្តិយសលើទីផ្សារពិភពលោក ។
គួរបញ្ជាក់ផងដែរថា ខ្មែរ ប៊ែវើរីជីស ក៏ទទួលបាន វិញ្ញាបនបត្រ ISO ធំៗ ចំនួន ៣ គឺ ISO 14001 ប្រព័ន្ធគ្រប់គ្រងបរិស្ថាន, ISO 9001 ប្រព័ន្ធគ្រប់គ្រងគុណភាព, ISO 22000 ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ, ពានគ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក, ពានឧស្សាហកម្មបៃតងកម្ពុជា, ពាន ASEAN-OSHNET និង Crystal Prestige Trophy ពី Monde Selectionផងដែរ ។
ផលិតផលខ្មែរ ស្តង់ដាអន្តរជាតិ ! ខ្មែរ ប៊ែវើរីជីស រោងចក្រស្តង់ដាលំដាប់ពិភពលោក ! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ