ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណេ​ស​កាហ្វេ (NESCAFÉ) ផ្សា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​យុវជន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​នគរ​សង្ក្រាន្ត​តាម​រយៈ​ការ​សាទរ​ដ៏​រីករាយ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ខែមេសា ឆ្នាំ​២០២៦ – ខណៈ​ប្រទេស​កម្ពុជា​កំពុង​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ណេ​ស​កាហ្វេ (NESCAFÉ) បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (UFYC) ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នគរ​សង្ក្រាន្ត…

រាជធានី​ភ្នំពេញ ខែមេសា ឆ្នាំ​២០២៦ – ខណៈ​ប្រទេស​កម្ពុជា​កំពុង​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ណេ​ស​កាហ្វេ (NESCAFÉ) បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (UFYC) ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នគរ​សង្ក្រាន្ត ដោយ​មានការ​រៀបចំ​សកម្មភាព​កំសាន្ត​ជា​ច្រើន​គួរ​ជាទី​ទាក់ទាញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​យុវជន​កម្ពុជា​ដែល​មាន​ភាព​រស់​រវើក​និង​ស្វាហាប់​។

ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ត្រូវ​បាន​គេ​ទទួលស្គាល់​ទៅ​លើ​អត្ថន័យ បន្ត​ជា​ថ្មី ភាព​រួបរួម និង​សុទិដ្ឋិនិយម ដែល​ទាំងនេះ​គឺ​ស្រប​ទៅ​នឹង​គុណ​តម្លៃ​របស់​ម៉ាក​ផលិតផល​ណេ​ស​កាហ្វេ (NESCAFÉ) ដែល​តែងតែ​ជម្រុញ​អោយ​មានការ​គិត​វិជ្ជមាន​និង​ការ​បំផុសគំនិត​ថ្មី​ៗ ដើម្បី​ធ្វើ​អោយ​ជីវិត​មានកា​រវិ​វត្ត​កាន់តែ​ប្រសើរ​នា​ពេល​អនាគត​។ ក្នុង​កំឡុង​ពេល​ប្រារព្ធ​ពិធី​នេះ ណេ​ស​កាហ្វេ (NESCAFÉ) បាន​ប្រែក្លាយ​ការ​សម្រាក​ពិសា​កាហ្វេ​ធម្មតា​ៗ ទៅ​ជា​បទ​ពិសោធន៍​មិន​អា​ចប​ម្លេ​ច​បាន និង​ជម្រុញ​យុវជន​កម្ពុជា​ឱ្យ​រីករាយ​នឹង​ពេលវេលា​ជាមួយ​មិត្តភក្តិ និង​ក្រុម​គ្រួសារ ចាប់ផ្តើម​ពី​ការ​ជួបជុំ​ក្នុង​សង្គម ការ​ធ្វើ​ដំណើរ​កំសាន្ត​តាម​ដងផ្លូវ រហូត​ដល់ ការ​ពិសារ​កាហ្វេ​រៀង​រាល់​ព្រឹក​ដែល​មិន​អាច​ខ្វះ​បាន​។

ក្នុង​នាម​ជា​ម៉ាក​ផលិតផល​ដែល​ទទួល​បាន​ទំនុកចិត្ត​លំដាប់​ពិភពលោក​មក​ពី​ប្រទេស​ស្វី​ស និង ជា​ម៉ាក​កាហ្វេ​ដែល​ប្រជាជន​ជុំវិញ​ពិភពលោក​ចូល​ចិត្ត​ពិសា ណេ​ស​កាហ្វេ (NESCAFÉ) សុំ​ធានា​ទៅ​លើ​គុណភាព និង​រសជាតិ ក្នុង​គ្រប់​កែវ​ទាំងអស់​ដែល​ប្រជាជន​កម្ពុជា​បាន​ពិសា​។ ណេ​ស​កាហ្វេ (NESCAFÉ) តែងតែ​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​របៀបរបប​រស់នៅ និង​ការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​របស់​យុវជន នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​នេះ​បាន​ធ្វើ​ឱ្យ ណេ​ស​កាហ្វេ (NESCAFÉ) ក្លាយជា​ម៉ាក​ផលិតផល​ដែល​បំផុសគំនិត​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​។

ក្នុងអំឡុងពេល​នៃ​ការ​ប្រារព្ធ​ពិធី​នេះ​ផង​ដែរ ណេ​ស​កាហ្វេ (NESCAFÉ) ក៏​បាន​ផ្តល់​ភាព​រីករាយ​ជូន​ដល់​អតិថិជន​វ័យក្មេង​របស់​ខ្លួន​តាម​រយៈ​សកម្មភាព​កំសាន្ត​នានា​នៅ​នឹង​កន្លែង ការ​ចូលរួម​គួរ​ឱ្យ​ភ្ញាក់​ផ្អើស​ពី​សំណាក់​តារា​ល្បី​ៗ​ដែល​មាន​ឥទ្ធិពល លើ​បណ្ដាញ​សង្គម​អន​ឡាញ ដូច​ជា លោក សុធា​រិ​ទ្ធ កញ្ញា វ៉ា​ន់ លិញ លោក សុខ សម្បត្តិ លោក សុខ​លី និង កញ្ញា ហ្វា​ង ព្រមទាំង​គំនិត​ផ្តួចផ្តើម​នៃ​ប្រធានបទ​ឆ្នាំ​ថ្មី​ពិសេស​ៗ ដែល​ជម្រុញ​អោយ​ពិធី​នេះ​កាន់តែ​មាន​ភាព​រីករាយ និង ភាព​ចូលរួម​ខ្ពស់​ពី​ប្រជាជន​កម្ពុជា​។

គំនិត​ផ្តួចផ្តើម​ទាំងនេះ គឺ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ណេ​ស​កាហ្វេ (NESCAFÉ) ក្នុង​ការ​បង្កើត បទ​ពិសោធន៍​ពិសា​កាហ្វេ​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ដើម្បី​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ​ឡើង ខណៈ​បង្ហាញ​ផង​ដែរ​នូវ​ការ​គោរព​ទៅ​ដល់​ប្រពៃណី​ជាតិខ្មែរ​។

ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​នេះ ណេ​ស​កាហ្វេ (NESCAFÉ) ផ្តល់​គុណ​តម្លៃ​ខ្ពស់​ទៅ​ដល់ យុវវ័យ​ភាព ភាព​រីករាយ និង​សហគមន៍​ភាព ដើម្បី​បង្កើត​អនុស្សាវរីយ៍​ដ៏​យូរអង្វែង និង​បទ​ពិសោធន៍​រីករាយ​ជាមួយ​គ្នា​ដ៏​មាន​អត្ថន័យ ជូន​ដល់​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​។


អំពី​ក្រុមហ៊ុន ណេ​ស​ត្លេ (NESTLÉ)
ណេ​ស​ត្លេ (NESTLÉ) គឺជា​ក្រុមហ៊ុន​អាហារ និង​ភេសជ្ជៈ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដែល​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​ចំនួន ១៨៥​។ គោលដៅ​ចម្បង​របស់​ក្រុមហ៊ុន​គឺ “​បង្កើត​អានុភាព​ថ្មី ដែល​ចម្រាញ់​ចេញពី​អាហារ​និង​ភេសជ្ជៈ ដើម្បី​លើកកម្ពស់​គុណភាព​ជីវិត​របស់​មនុស្ស​គ្រប់​រូប ក្នុងថ្ងៃនេះ និង​គ្រប់​ជំនាន់​នា​ពេល​អនាគត​”​។ ក្រុមហ៊ុន​ណេ​ស​ត្លេ (NESTLÉ) ផ្តល់​នូវ​ជម្រើស​ផលិតផល​និង​សេវាកម្ម​យ៉ាង​សម្បូរ​បែប​សម្រាប់​មនុស្ស និង​សត្វ​ចិញ្ចឹម​របស់​ពួក​គេ នៅ​គ្រប់​ដំណាក់កាល​នៃ​ជីវិត​។

ជាមួយនឹង​ជម្រើស​ម៉ាក​ផលិតផល​ច្រើន​ជាង ២,០០០ មុខ ផលិតផល​របស់​ណេ​ស​ត្លេ (NESTLÉ) ក៏​រួម​បញ្ចូល​ម៉ាក​ផលិតផល​ល្បី​ៗ​លំដាប់​ពិភពលោក​ដូច​ជា NESCAFÉ, NESPRESSO, MILO និង MAGGI ផង​ដែរ​។ ក្រុមហ៊ុន​ណេ​ស​ត្លេ (NESTLÉ) មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​វេ​វី (Vevey) ប្រទេស​ស្វី​ស ដែល​ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈពេល​១៦០​ឆ្នាំ​មក​ហើយ​។

នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ណេ​ស​ត្លេ (NESTLÉ) មាន​ផ្តល់​ជូន​នូវ​ជម្រើស​ផលិតផល​ណេ​ស​កាហ្វេ (NESCAFÉ) យ៉ាង​សម្បូរ​បែប​រួម​មាន​៖ BLEND & BREW, RED CUP, AMERICANO, GOLD និង ភេសជ្ជៈ​កាហ្វេ​លាយ​ស្រាប់​ជា​ច្រើន​ជម្រើស​។

សម្រាប់​ព័ត៌មាន​បន្ថែម​៖
•​ ​បណ្តាញ​សង្គម Facebook៖ NESCAFÉ Cambodia
•​ ​ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​៖ (+855)78 289 974 | sarak@twpr360.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ