ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធ​ខួប ២០​ឆ្នាំ និងបង្ហាញ​ពី​វិសាលភាព​នៃ​ការ​រីក​ចម្រើន​លើ​ផ្ទៃដីអភិវឌ្ឍន៍​ជិត ១០០០ហិ​កតា ជុំវិញ​រាជធានី​ភ្នំពេញ

1 នាទី មុន

រាជធានី​ភ្នំពេញ​ ៖ កាលពីថ្ងៃ​ទី ​១0 ខែមេសា ឆ្នាំ ​២០២៦ កន្លងមកនេះ ក្រុមហ៊ុន ប៉េង…

រាជធានី​ភ្នំពេញ​ ៖ កាលពីថ្ងៃ​ទី ​១0 ខែមេសា ឆ្នាំ ​២០២៦ កន្លងមកនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែល​ជា​សសរស្តម្ភ​ដ៏​រឹង​មាំ​ក្នុង​វិស័យ​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​កម្ពុជា បាន​រៀបចំ​ពិធីជប់លៀង​ប្រចាំឆ្នាំ​យ៉ាង​មហោឡារិក ដើម្បី​អបអរសាទរ​ដំណើរ​កសាង​សមិទ្ធផល​អស់​រយៈពេល ២​ទសវត្សរ៍​ ។ ក្រោម​ពាក្យស្លោក «២០​ឆ្នាំ​នៅ​ជាមួយ​គ្នា សុភមង្គល​ជា​និរន្តរ៍​» ព្រឹត្តិការណ៍​នេះ​ គឺជា​ការ​រំឭក​នូវ​ភាព​ជោគជ័យ​រួម​គ្នា​រវាង​ថ្នាក់ដឹកនាំ និង​បុគ្គលិក​គ្រប់​កម្រិត​នៃ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងអស់ រួម​មាន​៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប​, ក្រុមហ៊ុន បុរី ប៉េង ហួត (Borey Peng Huoth), ក្រុមហ៊ុន ភី​អេ​ច ខន់​ស្ត្រា​ក់សិន (PH Construction) និង​ក្រុមហ៊ុន ភី​អេ​ច អ៊ី​ន​វេស​មិន (PH Investment)​ ។

ចាប់តាំងពី​ឆ្នាំ​ ២០០៥ មក​ទល់​បច្ចុប្បន្ន ប៉េង ហួត គ្រុប បាន​ពង្រីក​ខ្លួន​យ៉ាង​គួរ​ឱ្យ​កត់សម្គាល់ និង​ស្ញប់ស្ញែង ដោយ​មាន​ផ្ទៃដី​អភិវឌ្ឍន៍​សរុប​ជិត ១,០០០ ហិ​កតា នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ ។ ភាព​រីក​ចម្រើន​នេះ​កើត​ចេញពី​ការ​រួមចំណែក​យ៉ាង​សកម្ម​ពី​សំណាក់​បុគ្គលិក​គ្រប់​ផ្នែក ដែល​ក្នុង​នោះ​ក្រុមហ៊ុន​បាន​ផ្តល់​ពានរង្វាន់​ពិសេស​ជូន​ដល់​បុគ្គលិក​ដែល​មាន​ភក្តីភាព​ការងារ​ចាប់ពី ១០​ឆ្នាំ រហូត​ដល់ ២០​ឆ្នាំ ចំនួន​ជិត ៣០០​នាក់ ដើម្បី​ជា​ការ​ដឹងគុណ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង និង​ភាព​ស្មោះត្រង់​របស់​ពួក​គេ​ក្នុង​នាម​ជា​គ្រួសារ​តែ​មួយ​ ។

ក្នុង​ឱកាស​ដ៏​រំភើប​រីករាយ​នោះ អ្នកឧកញ៉ា ថៃ ជា​ហួត ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​មាន​ប្រសាសន៍​ថា ​៖ «ពេល​ចាប់ផ្តើម​ដំបូង​ក្នុង​ឆ្នាំ​ ២០០៥ ក្រុមហ៊ុន​យើង​ចាប់ផ្តើម​ពី​គម្រោង​តូច​មួយ ជាមួយនឹង​ក្រុមការងារ​មួយ​ក្រុម​តូច​ប៉ុណ្ណោះ ប៉ុន្តែ​យើង​មាន​ក្តី​សុ​បិ​ន្ត​ធំ​មួយ ដោយ​ជឿជាក់​ថា ​យើង​អាច​រួម​គ្នា​បង្កើត​នូវ​គម្រោង​លំនៅ​ឋាន​ល្អ​ប្រណីត គុណភាព​ល្អ និង​បរិស្ថាន​រស់នៅ​បែប​ធម្មជាតិ ដែល​អាច​ធ្វើ​អោយ​ជីវិត​យើង​ទាំងអស់​គ្នា​កាន់តែ​មាន​ន័យ​ ។ ជាក់ស្តែង​ទម្រាំ​យើង​ទទួល​បានការ​រីក​ចម្រើន និង​ភាព​ជោគជ័យ​រហូត​មក​ដល់​ថ្ងៃនេះ យើង​បាន​ឆ្លងកាត់​នូវ​វិបត្តិ​ធំ​ៗ​ជា​ច្រើន និង​ឧបសគ្គ​រាប់​មិន​អស់ ប៉ុន្តែ​យើង​នៅ​តស៊ូ​ជាមួយ​គ្នា ជា​គ្រួសារ​តែ​មួយ ដើម្បី​គោលដៅ​រួម​រហូត​ទទួល​បាន​នូវ​ការ​ទទួលស្គាល់​ពី​ស្ថា​ប័ណ​ជាតិ អន្តរជាតិ និង​ជា​ពិសេស ​គឺ​ទំនុកចិត្ត​របស់​អតិថិជន​គ្រប់​ៗ​គ្នា​» ។​

តាម​រយៈ​ភាព​ជោគជ័យ​នៃ​បុត្រ​សម្ព័ន្ធ​ទាំង ​៣ របស់​ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្តេជ្ញា​បន្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​នូវ​គុណ​តម្លៃ​ជីវិត​កាន់តែ​មាន​ន័យ និង​ដ៏​ឧត្តុង្គឧត្តម ព្រមទាំង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ស្រប​តាម​ពាក្យស្លោក «២០​ឆ្នាំ​នៅ​ជាមួយ​គ្នា សុភមង្គល​ជា​និរន្តរ៍​» ដើម្បី​ឆ្ពោះទៅ​រក​ភាព​រុងរឿង​ជា​បន្តបន្ទាប់​ទៀត​ ។

អំពី​ក្រុមហ៊ុន ប៉េង ហួត គ្រុប ​៖

ប៉េង ហួត គ្រុប គឺ​ក្រុមហ៊ុន ឈានមុខ​គេ​មួយ​ដែល​អភិវឌ្ឍ​លំនៅ​ឋាន (​បុរី ប៉េង ហួត​) សាងសង់​ប្រកបដោយ​គុណភាព (​ភី​អេ​ច ខន់​ស្ត្រា​ក់សិន​) និង​ការ​វិនិយោគ​លើ​គម្រោង​កម្សាន្ត និង​សាល​សន្និបាត និង​អគារ​ប្រារព្ធ​ពិធី​មង្គលការ ភី​អេ​ច ហ្គ្រេ​ន​ហល​លំដាប់​ផ្កាយ ​៥ (​ភី​អេ​ច អ៊ី​ន​វេស​មិន​)​ ។ ក្រុមហ៊ុន​បាន​ទទួល​ការ​ទទួលស្គាល់​ជា​អន្តរជាតិ​ជា​ច្រើន​ក្នុង​នាម​ជា​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ៕ អត្ថបទសហការ