រាជធានីភ្នំពេញ ៖ បេក្ខភាពបវរកញ្ញានាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានលើកឡើងថា នាងចង់អោយភាគីពាក់ព័ន្ធអនុវត្តវិធានការទៅលើការសេពគ្រឿងស្រវឹងចំពោះយុវវ័យដែលមិនទាន់គ្រប់អាយុ ខណៈពេលប្រទេសជិតខាងកម្ពុជាក៏មានការអនុវត្តវិធានការនានាចំពោះរឿងនេះហើយដែរ ។

ការលើកឡើងពី ហ្វីយ៉ាតា នាពេលនេះធ្វើឡើង បន្ទាប់ពីនាងបានឃើញពីការធ្លាក់ចុះនៃសីលធម៌សង្គម ជាពិសេស គឺការគ្រោះថ្នាក់តាមដងផ្លូវនៅបន្តកើនឡើង ដោយសារតែសុរានេះ ។ តាម
រយៈសំណេរបង្ហោះលើបណ្តាញសង្គម ហ្វីយ៉ាតា បានលើកឡើងថា សីលធម៌នឹងចាប់ផ្តើមធ្លាក់ចុះ ជំងឺនឹងកើនឡើង បុករត់ រំលោភផ្លូវភេទក៏ច្រើន ដោយសារតែសុរា ហើយយើងនឹងបាត់បង់ធនធានជំនាន់ក្រោយ បើសង្គមមិនអើពើលើរឿងអ្នកចូលចិត្ត influence គ្នានឹងប្អូនៗជំនាន់ក្រោយរឿងផឹកស៊ីលើបណ្ដាញសង្គម online.។

យើងសង្កេតឃើញថា ការប្រម៉ូតការផឹកស៊ីកំពុងពេញនិយម ហើយវាអាចពង្វក់ស្មារតីអោយជ្រួលជ្រើមដោយមិនដឹងមុនក្រោយ ។ នាងបញ្ជាក់ថា គួរអនុវត្តពង្រឹងវិធានការ លើរឿងអាយុរនៃការចូល pub នឹង club រួមទាំងការលក់ដូរតាម Mart ហើយដាក់ពិន័យបិទកន្លែងផឹកសុី រឺ Mart ណា ដែលអនុញ្ញាតអោយក្មេងមិនគ្រប់អាយុរចូលបាន។

បើតាម ហ្វីយ៉ាតា គួរតែដល់ពេលហើយ យើងមិនអាចបណ្ដោយទៀតទេ ហើយគ្រោះថ្នាក់លើដងផ្លូវច្រើនមក ក៏ដោយសារការផឹកស៊ីហ្នឹងដែរ ។ នាងបញ្ជាក់ថា ផ្ទះលេខ 2 រឿងចូល club ចូល pub រឺ mart នេះមួយវាចែក passport, ID card ច្បាស់ៗ.. កុំអោយវាសើចយំយើងមើល ៕


ចែករំលែកព័តមាននេះ