ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២១​លាននាក់​ដើរ​លេង​ចូល​ឆ្នាំៈ កំពង់ចាមលេខ១ ព្រៃវែងលេខ២ កំពង់ស្ពឺ​លេខ៣

1 អាទិត្យ មុន

តាម​ការ​បូក​សរុប​ស្ថិតិ​បង្ហាញ​ថា កំពង់ចាម​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា ខេត្ត​ទទួល​អ្នក​ដើរ​លេង​ចូល​ឆ្នាំ​បួន​ថ្ងៃ​ច្រើន​ជាងគេ​ដោយ​ទទួលភ្ញៀវ​ជាង ៥​លាន​នាក់ ចំណែក​លេខ​២ បាន​ទៅ​ខេត្តព្រៃវែង ដោយ​ទទួល​បាន​ភ្ញៀវ​ជាង​២,២​លាន​នាក់ ហើយ​កំពង់ស្ពឺ​ទទួល​បាន​លេខ​៣ ដោយ​ទទួលភ្ញៀវ​បាន​ចំនួន​ជាង​២,១​លាន​នាក់…

តាម​ការ​បូក​សរុប​ស្ថិតិ​បង្ហាញ​ថា កំពង់ចាម​ជាប់​ចំណាត់ថ្នាក់​លេខ​១ ជា ខេត្ត​ទទួល​អ្នក​ដើរ​លេង​ចូល​ឆ្នាំ​បួន​ថ្ងៃ​ច្រើន​ជាងគេ​ដោយ​ទទួលភ្ញៀវ​ជាង ៥​លាន​នាក់ ចំណែក​លេខ​២ បាន​ទៅ​ខេត្តព្រៃវែង ដោយ​ទទួល​បាន​ភ្ញៀវ​ជាង​២,២​លាន​នាក់ ហើយ​កំពង់ស្ពឺ​ទទួល​បាន​លេខ​៣ ដោយ​ទទួលភ្ញៀវ​បាន​ចំនួន​ជាង​២,១​លាន​នាក់ ។ នេះ​បើ​តាម​ប្រភព​មន្ទីរ​ទេសចរណ៍​រាជធានី និង​ខេត្ត​នានា ។

ចំណែក​ខេត្តបាត់ដំបង ទទួលភ្ញៀវ​បាន​១,៧​លាន​នាក់ ដោយ​ជាប់​ចំណាត់ថ្នាក់​លេខ​៤ និង​ខេត្តកំពត​ទទួល​បាន​១,៤​លាន​នាក់ ដោយ​ជាប់​ចំណាត់ថ្នាក់​លេខ​៥ ។

គួរ​អោយ​កត់សម្គាល់​ទីក្រុង​ភ្នំពេញ​ទទួល​បាន​ភ្ញៀវ​ចំនួន​១,៣​លាន​នាក់ ហើយ​ខេត្តសៀមរាប​ទទួល​១,២​លាន​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន ជាង ៦​សែន​នាក់ ។

ចូល​ឆ្នាំ​ខ្មែរ​លើក​នេះ គឺ​មាន​អ្នក​ដើរ​លេង​ច្រើន​ជាងគេ​បំផុត​ក្នុង​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ។ រាជធានី និង​ខេត្ត​នានា​បាន​រៀបចំ​កម្មវិធី​បាន​យ៉ាង​ល្អ​ដើម្បី​អោយ​ប្រជាជន​សប្បាយ​បុណ្យចូលឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ