មាន់ថ្មីរបស់អ៊ីតាលីមិនញញើតនឹងតទល់ជាមួយ Ronaldo
តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា Mario Balotelli កីឡាករខ្សែប្រយុទ្ធរបស់ក្លិប Brescia ដែលទើបនឹងចូលលេង បានប្រាប់សារព័ត៌មានថា ខ្លួនមិនខ្វល់នឹងការប្រកួតតទល់នឹង…
តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា Mario Balotelli កីឡាករខ្សែប្រយុទ្ធរបស់ក្លិប Brescia ដែលទើបនឹងចូលលេង បានប្រាប់សារព័ត៌មានថា ខ្លួនមិនខ្វល់នឹងការប្រកួតតទល់នឹង…
តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា Mario Balotelli កីឡាករខ្សែប្រយុទ្ធរបស់ក្លិប Brescia ដែលទើបនឹងចូលលេង បានប្រាប់សារព័ត៌មានថា ខ្លួនមិនខ្វល់នឹងការប្រកួតតទល់នឹង Ronaldo នៅពេលខាងមុខនេះទេ ។
កីឡាករអាយុ២៩ឆ្នាំរូបនេះ បានត្រឡប់មក Serie A វិញ ក្រោយពីត្រូវបានគេព្យួរឈ្មោះកាលពីនៅក្លិបចាស់ Marseille។ កាលពេលនោះ គេបានទទួលកាតក្រហម ហើយមិនបានចូលប្រកួតតាំងពីថ្ងៃទី២៤ ខែឧសភា នៅក្លិបចាស់ ។
ចំពោះការប្រកួតដំបូងនៅក្លិបថ្មី Brescia តទល់ជាមួយនឹងជើងខ្លាំង Cristiano Ronaldo មាន់ថ្មីរូបនេះបាននិយាយថា៖ «តើខ្ញុំរំភើបទេពេលដែលបានប្រកួតទល់នឹង Ronaldo? ខ្ញុំមិនខ្វល់ទេ។ គេគឺជាកីឡាករខ្លាំងម្នាក់ ហើយគឺជាអ្នកខ្លាំងគីឡូ Messi ។ វាពិតជាល្អណាស់ ដែលអាចប្រកួតតទល់នឹងគេ តែខ្ញុំមិនរំភើបឡើយ»។ គេបានបន្តថា៖ «ខ្ញុំនឹងព្យាយាមរកគ្រាប់បាល់ ដូចទៅនឹងការប្រកួតដែលខ្ញុំលេងកន្លងមកដែរ»។
គួរបញ្ជាក់ផងដែរថា Balotelli ក៏បានអះអាងពីភាពរឹងមាំនៃរាងកាយរបស់គេ ថាដូចទៅនឹងពេលដែលលេងនៅ Manchester City ដែរ។ ហេតុដូចនេះហើយ ទើបបានជាគេមានទំនុកចិត្តខ្ពស់ ៕
ប្រភព ៖ goal , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ