តាមប្រភពព័ត៌មាន Bleacher Report បានឱ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបអ្នកមានបុណ្យ Lionel Messi បានចំណាយពេលមួយយប់ទុករឿងទាត់បាល់មួយឡែក ហើយមកសម្ភោធប្រេនសម្លៀកបំពាក់ «Messi» នៅ Paseo de Gracia ក្នុងទីក្រុង Barcelona កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ។
កាពីទែនក្លិប Barca រូបនេះដែលត្រូវបានគេទទួលស្គាល់ថា ជាកីឡាករខ្លាំងជាងគេលើលោក មានក្តីសង្ឃឹមថា អាចនឹងមានភាពជោគជ័យលើវិស័យសម្លៀកបំពាក់ដូចកីឡាករមួយចំនួនទៀតដែរ ។
ប្រេនសម្លៀកបំពាក់ថ្មីរបស់ Messi គឺជាអាជីវកម្មបែបគ្រួសារ នេះដោយសារតែ Messi ធ្វើវាដោយសហការជាមួយនឹងប្អូនស្រី Maria Sol ខណៈដែលប្អូនប្រុសរបស់គេ Rodrigo ក៏មានមុខនៅក្នុងកម្មវិធីសម្ភោធដែរ ។
សម្រាប់ការដាក់បង្ហាញនេះ Messi ក៏ដើរតួជាម៉ូដែលផងដែរ ។ មានមនុស្សជាច្រើនចាប់អារម្មណ៍នឹងកម្មវិធីនេះ ដោយសារតែពួកគេចង់ដឹងចង់ឃើញថា ផលិតផលរបស់កីឡាករខ្លាំងផ្តាច់គេលើលោកមានរូបរាងយ៉ាងណា ៕
ប្រភព ៖ bleacherreport , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ