David De Gea ប្តេជ្ញាចិត្តនៅ Man Utd ដល់ឆ្នាំ២០២៣
តាមប្រភពព័ត៌មាន Manchester United បានឱ្យដឹងថា កីឡាករអ្នកចាំទី David De Gea បានចុះកុងត្រាថ្មីជាមួយនឹង Manchester…
តាមប្រភពព័ត៌មាន Manchester United បានឱ្យដឹងថា កីឡាករអ្នកចាំទី David De Gea បានចុះកុងត្រាថ្មីជាមួយនឹង Manchester…
តាមប្រភពព័ត៌មាន Manchester United បានឱ្យដឹងថា កីឡាករអ្នកចាំទី David De Gea បានចុះកុងត្រាថ្មីជាមួយនឹង Manchester United ដែលនឹងត្រូវនៅបន្តទៀតរហូតដល់ខែមិថុនា ឆ្នាំ២០២៣ ។ កុងត្រានេះមានជម្រើសបន្តទៀតបានមួយឆ្នាំប្រសិនបើជាចាំបាច់ ។
អ្នកចាំទី David អាយុ២៨ឆ្នាំ បានចូលលេងនៅក្លិបបិសាចក្រហម Manchester United តាំងពីឆ្នាំ២០១១ ហើយឡើងលេងបានដល់៣៦៧ដងរហូតមកដល់សព្វនេះ ។ ក្នុងកំឡុងពេលនោះ គេបានឈ្នះពាន Premier League, FA Cup, League Cup, UEFA Europa League និង Community Shield ។
David De Gea បាននិយាយថា៖«វាជាកិត្តិយសសម្រាប់ខ្ញុំ ដែលបានចំណាយពេល៨ឆ្នាំនៅក្លិបអស្ចារ្យមួយនេះ ហើយអាចមានឱកាសនៅបន្តទៀត ។ តាំងពីខ្ញុំមកដល់ទីនេះ ខ្ញុំមិនដែលគិតថា ខ្ញុំអាចលេងបានលើសពី៣៥០ប្រកួតសម្រាប់ក្លិបឡើយ ។ ពេលនេះ អនាគតរបស់ខ្ញុំត្រូវបានកំណត់ច្បាស់លាស់។ អ្វីដែលខ្ញុំចង់ធ្វើ គឺជួយក្លិបនេះឱ្យឈ្នះពាននៅថ្ងៃមុខបន្តទៀត»។
លោក Ole Gunnar Solskjaer បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារីករាយណាស់ដែល David បានប្តេជ្ញាចិត្តអនាគតដ៏វែងឆ្ងាយរបស់គាត់ចំពោះក្លឹប។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ David បានបង្ហាញខ្លួនគាត់ថាជាកីឡាករល្អបំផុតនៅលើពិភពលោក និងជាផ្នែកសំខាន់មួយនៃផែនការរបស់យើងនៅពេលយើងសំឡឹងទៅយក Manchester United ត្រឡប់ទៅកន្លែងដែលលេចមុខលេចមាត់ជាងគេវិញ»៕
ប្រភព ៖ manutd , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ