ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសាត់​តាម​ទឹក​ទៅ​ដល់​ណា​ហើយ​កូន​ប្រុស?

4 ឆ្នាំ មុន
  • ព្រះវិហារ

​ខេត្តព្រះវិហារ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា គិត​មក​ទល់​​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៤​ កញ្ញា​ ​​នេះ ក៏​មិន​ទាន់​រក​ឃើញ​កុមារា​ដែលត្រូវទឹកកួចទៅនៅឡើយ​​រួម​ទាំង​ម៉ូតូ​មួយគ្រឿង​ ខណៈ​​សមត្ថកិច្ច​មូលដ្ឋាន បាន​សហការ​ជាមួយ​យោធា​ក្នុង​តំបន់​​​បន្តការ​​ស្វែងរក​យ៉ាងចិត្តទុកដាក់បំផុត ។…

​ខេត្តព្រះវិហារ ៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា គិត​មក​ទល់​​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៤​ កញ្ញា​ ​​នេះ ក៏​មិន​ទាន់​រក​ឃើញ​កុមារា​ដែលត្រូវទឹកកួចទៅនៅឡើយ​​រួម​ទាំង​ម៉ូតូ​មួយគ្រឿង​ ខណៈ​​សមត្ថកិច្ច​មូលដ្ឋាន បាន​សហការ​ជាមួយ​យោធា​ក្នុង​តំបន់​​​បន្តការ​​ស្វែងរក​យ៉ាងចិត្តទុកដាក់បំផុត ។

គួររំលឹកថា កុមា​រា​ម្នាក់​​ឈ្មោះ គង់ រត​នះ​កាន់​តា ​អាយុ​២​ឆ្នាំ បានរសាត់​បាត់​ទៅ​តាម​ទឹកធ្លាក់​បុស្ស​ស្បូវ ស្ថិតលើ​ភ្នំ​ដងរែក (ព្រំដែន​កម្ពុជា​-ថៃ) ក្នុង​ភូម​ិតេ​ជោ​បុស្ស​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ​ក្រោយ​ជិះ​ម៉ូតូ​ជាមួយ​ឪពុក​ម្តាយ ឆ្លង​​ទំនប់​បង្ហៀ​រទឹក​តេ​ជោ​បុស្ស​ស្បូវ ក៏ជួប​គ្រោះថ្នាក់ ដោយសារ​ទឹក​បោក​ខ្លាំង​បណ្តាលឱ្យ​ម៉ូតូ​ដួល​តែ​ម្តង ។

តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តព្រះវិហារ​ថា មុន​ពេល​កើតហេតុ​ ​វេលា​ម៉ោង​០៧និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៣ ​កញ្ញា ​បុរស​ជា​ឪពុក ​
ឈ្មោះ គង់ សុវណ្ណ​ថា​រី អាយុ​៣៨​ឆ្នាំ ជា​យោធា​នៅ​លើ​ភ្នំ​ដងរែក​ និង​ស្ត្រី​ឈ្មោះ ឡៃ ថៃ អាយុ​២៤​ឆ្នាំ ជា​ប្រពន្ធ ​និង​ត្រូវជា​ម្តាយ​កុមា​រា​រង​គ្រោះ​ឈ្មោះ គង់ រតនៈ​ចាន់​តា អាយុ​២​ឆ្នាំ បាន​នាំ​គ្នា​ជិះ​ម៉ូតូ ត្រឡប់​មក​ពី​លេង​មិត្តភក្តិ​រស់នៅ​ក្បែរ​នោះ ។

លុះ​ជិះ​មក​ដល់​ចំណុចកើតហេតុ ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​ផង ទឹក​ហូរ​កាត់​ទំនប់​បង្ហៀ​រទឹក​បុស្ស​ស្បូវ ហូរ​ខ្លាំង តែ​ពេល​នោះ ឪពុក​ជន​រង​គ្រោះ​បាន​សម្រេចចិត្ត​ជិះ​ម៉ូតូ​ឆ្លងកាត់​ទំនប់​បង្ហៀរទឹក​នេះ តែ​ជា​អកុសល​ទឹក​ហូរ​បោក​ធ្វើ​អោយ​ម៉ូតូ​​ដួលខ្ទាត​ ហើយម្តាយខំ​អោប​កូន​ជាប់​នឹង​ដៃ​ ក៏​ធ្លាក់​ទៅ​បោក​នឹង​ថ្ម ធ្វើ​អោយ​ម្តាយ​កុមា​រា​រង​គ្រោះ សន្លប់​បាត់ស្មារតី របូត​កូន​ពី​ដៃ​ហូរ​ទៅ​តាម​ទឹកតែ​ម្តង រីឯ​ឪពុក​មិន​មាន​គ្រោះថ្នាក់​អ្វី​ឡើយ​ ។ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ