ព្រះដ៏មានបុណ្យទ្រង់ឱ្យពិចារណានូវភាសិតដូចតទៅ ម្នាលភិក្ខុទាំងឡាយ មិនមាននរកឯណាដែលមានកម្ដៅខ្លាំងក្លាជាងនរកបញ្ចកាមគុណទាំង៥គឺ រូប សំឡេង ក្លិន រស សម្ផស្សទាំងឡាយដែលគេមិនត្រូវការ មិនស្រ ឡាញ់ មិនចូលចិត្តនោះទេ។ របស់ទាំងនេះហើយគឺជាកន្លែងមានកម្ដៅយ៉ាងខ្លាំងសម្បើមនៃបុគ្គលអវិជ្ជា ។
ម្នាលភិក្ខុទាំងឡាយ នៅមានទៀត នរកដែលខ្លាំងក្លាជាងនេះគួរឲ្យខ្លាចជាងនេះ គឺបុគ្គលណាដែលមិនដឹងតាមសេចក្ដីពិត មិនដឹងនូវអរិយសច្ចៈ៤ គេរមែងត្រេកអរក្នុងសង្ខារទាំងឡាយ ។
កាលណាគេមានសេចក្ដីត្រេកអរក្នុងសង្ខារទាំងឡាយ គេរមែងវិលកើត កាលគេមានការកើតក៏រមែងមានការចាស់ ការឈឺ ការស្លាប់ សេចក្ដីសោក ខ្សឹកខ្សួល ទុក្ខកាយ ទុក្ខចិត្ត សេចក្ដីថ្នាំងថ្នាក់ចិត្ត និងការចង្អៀតចង្អល់ចិត្ត គេរួចចាកសេចក្ដីទុក្ខទាំងអស់នេះពុំបានឡើយ ។
ម្នាលភិក្ខុទាំងឡាយនេះ ហើយជានរកដែលយើងថាក្ដៅណាស់គួរឲ្យខ្លាចជានរកក្នុងឋាននរកនោះ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ