ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែ​ជនជាតិ​ចិន​នេះ ស្ងាត់​ៗ​មានអី​ចូល​ទៅ​ដល់​ផ្អើល​ពេញ​អគារ APARTMENT

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ចំរុះ​បាន​ចុះ​ឡោម​ព​ន្ធ័​អគារ APARTMENT មួយ​កន្លែង ឃាត់ខ្លួន​ជនជាតិ​ចិន​ជា​ច្រើន​នាក់ តាម​ដីកា​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត ។ រង្វង់​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​តាំងពី​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ ខែសីហា​នេះ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ចំរុះ​បាន​ចុះ​ឡោម​ព​ន្ធ័​អគារ APARTMENT មួយ​កន្លែង ឃាត់ខ្លួន​ជនជាតិ​ចិន​ជា​ច្រើន​នាក់ តាម​ដីកា​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត ។ រង្វង់​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​តាំងពី​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩ ខែសីហា​នេះ ចំនុច​អគារ APARTMENT លេខ​១៩៤ ផ្លូវ​៤៣០ ភូមិ​៤ ក្រុម​២១ សង្កាត់​ទំនប់​ទឹក​ខណ្ឌ​បឹង​កេងកង ។ និង​ទីតាំង​មួយ​កន្លែង​ទៀត ស្ថិត​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង ។

ជាបឋម​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ជា​ជនជាតិ​ចិន​ចំនួន​១០​នាក់ និង​ដកហូត​កុំព្យូទ័រ​ជា​ច្រើន​គ្រឿង​នៅ​សង្កាត់​ទំនប់​ទឹក ។ ចំនែក​នៅ​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង​ជា​ច្រើន​នាក់​បន្ថែម​ទៀត ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា កម្លាំង​ចម្រុះ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដោយ​មានការ​ចូលរួម​ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន និង​ការិយាល័យ​សន្តិសុខ​កណ្តាល​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​សហការ​ជាមួយនឹង​កម្លាំង​នាយកដ្ឋាន​អន្តោប្រវេសន៍ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ឡោម​ព​ន្ធ័​អគារ APARTMENT ខាងលើ ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ជនជាតិ​ចិន​ជា​ច្រើន​នាក់ តាម​ដីកា​ពី​ប្រទេស​ចិន និង​ដកហូត​កុំព្យូទ័រ​ជា​ច្រើន​គ្រឿង​ផង​ដែរ ។

ក្នុង​ករណី​នេះ​ដែរ សមត្ថកិច្ច​ក៏​មិន​អាច​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន យើង​ថា ជា​ករណី​អ្វី​អោយ​ពិត​ប្រក​ដ​នោះ​ទេ គ្រាន់តែ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​ក្រុម​ជនសង្ស័យ​ដែល​ជា​ជនជាតិ​ចិន ព្រមទាំង​វត្ថុ​តាំង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​កា​រិ​ល័យ​សន្តិសុខ​កណ្តាល​នៃ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ