ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​៣​ល្វែង​សង់​គ្មាន​បច្ចេកទេស​ស្រុត​ចូល​ក្នុង​ទឹក​សល់​តែ​ដំ​ចូល

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្ទះ​៣​ល្វែង​ដែល​សង់ គ្មាន​បច្ចេកទេស និង​គ្មាន​ការ​ត្រួតពិនិត្យ​ពី មន្ដ្រី​ជំនាញ​ត្រឹមត្រូវ​បាន​បាក់​ស្រុត​ធ្លាក់​ចូល ទៅ​ក្នុង​ទឹកស្រះ​លិច​ស្ទើរ​បាត់​រូបរាង​នៅ​សល់ តែ​ដំបូល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១០ កុម្ភៈ នៅ​ក្នុង ភូមិ​ត្រ​ញំ​ង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ ។ កម្មករ​រាប់​សិប​នាក់​ដែល​បាន​ជួល​ផ្ទះ នៅ​ជាប់​សំណង់​បាក់​ស្រុត​បាន​បង្ខំចិត្ដ​រើ​អីវ៉ាន់​ចាកចេញ​ដោយសារ​ភ័យ​ ខ្លាច​ពី​ហេតុការណ៍ នោះ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​៣​ល្វែង​ដែល​សង់គ្មាន​បច្ចេកទេស និង​គ្មាន​ការ​ត្រួតពិនិត្យ​ពី មន្ដ្រី​ជំនាញ​ត្រឹមត្រូវ​បាន​បាក់​ស្រុត​ធ្លាក់​ចូល ទៅ​ក្នុង​ទឹកស្រះ​លិច​ស្ទើរ​បាត់​រូបរាង​នៅ​សល់  តែ​ដំបូល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១០ កុម្ភៈ នៅ​ក្នុង ភូមិ​ត្រ​ញំ​ង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ ។ កម្មករ​រាប់​សិប​នាក់​ដែល​បាន​ជួល​ផ្ទះ នៅ​ជាប់​សំណង់​បាក់​ស្រុត​បាន​បង្ខំចិត្ដ​រើ​អីវ៉ាន់​ចាកចេញ​ដោយសារ​ភ័យ​ខ្លាច​ពី​ហេតុការណ៍ នោះ ។
សំណង់ផ្ទះ​ល្វែង​ដែល​បាន​បាក់​ស្រុត​នោះ អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ដឹង​ថា ស្ថិត​នៅ​ដី​ឡូត៍ លេខ​៣៣៣ ក្រុម​ទី​១៩ ភូមិ​ត្រ​ញំ​ង​ឈូក សង្កាត់​ទឹកថ្លា ដែល​មាន​ម្ចាស់​ឈ្មោះ​មា​ច ចាន់ ភេទ​ប្រុស និង​ឪពុក​ឈ្មោះ​ឈិ​ត ប៊ុ​ន​រិ​ទ្ធ អាយុ​៧០​ឆ្នាំ ។ ផ្ទះ​៣​ល្វែង​នោះ ត្រូវ​គេ​បុក គ្រឹះ​សង់​នៅ​លើ​ស្រះ​ទឹក ដែល​មាន​ជំរៅ ប្រមាណ​១០​ម៉ែត្រ បាន​ប្រមាណ​៦០​ភាគរយ ទៅ​ហើយ ។ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា សំណង់​នោះ​មានច្បាប់​អនុញាត​ត្រឹមត្រូវ ឬ យ៉ាងណា​ទេ ។

បើ​តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា សំណង់​នោះ​ពុំ មានច្បាប់​អនុញាត​ពីសា​លា​រាជធានី​ភ្នំពេញ និង​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ​ទេ ប៉ុន្ដែ​មានការ អនុញាត​ត្រឹមតែ​សាលា​ខណ្ឌ​សែន​សុខ ប៉ុណ្ណោះ ។ ផ្ទះល្វែង​នោះ​មាន​៣​ខ្នង ប្រវែង ១២​ម៉ែត្រ និង​មាន​ជំរៅ​ប្រវែង​១៦​ម៉ែត្រ ។ តាម​គំរោង​ម្ចាស់​ត្រូវ​សង់​២​ជាន់ តែ​ទើបតែ សាងសង់​បាន​១​ជាន់​ចាក់​ពិតាន និង​មាន​ឡៅ តឿ​ផង ស្រាប់តែ​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ស្រះ តែ​ម្ដង ។
តាម​សំដី​កម្មរ​ដែល​ស្នាក់​នៅ​ក្បែរ​ឱ្យ​ដឹង ថា សំណង់​នោះ​បាន​បាក់​ស្រុត​តាំងពី​វេលា ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៩ កុម្ភៈ មក​ដោយ​ពី​ដំបូង បាក់​ស្រុត​ផ្នែក​ខាងក្រោយ និង​ទាញ​ផ្ទះ​ជួល ធ្វើ​អំពី​ឈើ​នៅ​ខាងកើត​នោះ​ផង ។ នៅ​ល្ងាច នោះ​កម្មរ​ខ្លះ​បាន​នាំ​គ្នា​រើ​អីវ៉ាន់​ចេញ​ដោយ សារ​ភ័យ​ខ្លាច ។ លុះដល់​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១០ កុម្ភៈ តួ​សំណង់​ទាំងមូល​បាន​បាក់ ស្រុត​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្រះ​តែ​ម្ដង ។គេ​ឆ្ងល់​ថា សំណង់ផ្ទះ​ល្វែង​នោះ​ពុំ​មាន ច្បាប់​អនុញាត​ត្រឹមត្រូវ​ទេ និង​សាងសង់​នៅ លើ​ស្រះ​ទឹក​ទៀត ហេតុ​អ្វី​អាច​ដំណើរការ សាងសង់​បាន​ដោយ​គ្មាន​ការ​ហាមឃាត់​បែប នេះ។