ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនជាតិ​ចិន​១៥០​នាក់​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​បណ្តេញ​ជនជាតិ​ចិន​ទាំងប្រុស​ទាំងស្រី​សរុប​ជាង​១៥០​នាក់ ចេញពី​ប្រទេស​កម្ពុជា​ឲ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ។ ដែល​ជនជាតិ​ចិន​ទាំង​អស់នេះ បាន​ចូល​មក​ស្នាក់​នៅ និង​ធ្វើការ​ខុសច្បាប់ ជា​ពិសេស​ភាគច្រើន​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​តែ​ម្ដង ។…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​បណ្តេញ​ជនជាតិ​ចិន​ទាំងប្រុស​ទាំងស្រី​សរុប​ជាង​១៥០​នាក់ ចេញពី​ប្រទេស​កម្ពុជា​ឲ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ។ ដែល​ជនជាតិ​ចិន​ទាំង​អស់នេះ បាន​ចូល​មក​ស្នាក់​នៅ និង​ធ្វើការ​ខុសច្បាប់ ជា​ពិសេស​ភាគច្រើន​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​តែ​ម្ដង ។

ការ​បញ្ជូន​ជនជាតិ​ចិន​ទាំងនោះ​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៨ ខែសីហា​នេះ តាម​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ខាងលើ​ពុំ​បាន​ផ្ដល់​របាយការណ៍​ជាក់លាក់​ឲ្យ​ដឹង​នោះ​ទេ ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​ដែល​ត្រូវ​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុ​ជានា​ពេល​នោះ​មាន​ចំនួន​ជាង​១៥០​នាក់ ក្នុង​នោះ​មាន​ទាំងប្រុស និង​ស្រី​ដែល​ត្រូវ​បាន​បញ្ជូន​តាម​ជើង​យន្តហោះ ពិសេស​របស់​ប្រទេស​ចិន​ចំនួន​២​គ្រឿង ។ ព្រមទាំង​មាន​ប៉ូលិស​ចិន​ច្រើន​នាក់​មក​ទទួលយក​ផង​ដែរ ហើយ​ក្នុង​ចំណោម​ជនអន្តោប្រវេសន៍​ទាំង​ជាង​១៥០​នាក់​នោះ​មាន​ស្ត្រី​ចំនួន​១២​នាក់ ។

ប្រភព​ដដែល​បាន​បន្ត​ថា អ្នក​ទាំងនោះ​បាន​ចូល​មក​ស្នាក់​នៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ភាគច្រើន គឺជា​ក្រុម​ប្រព្រឹត្ត​បទល្មើស​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ហើយ​ត្រូវ​បាន​ខាង​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តិ​ន៍​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ។ សហការ​ជាមួយ​កម្លាំង​នគរបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​បាន​កន្លង​មក​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង និង​នៅ​ក្រុងព្រះសីហនុ កាលពី​ពេល​កន្លង​មកនេះ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា កងកម្លាំង​បាន​ដឹក​ជនអន្តោប្រវេសន៍​ជនជាតិ​ចិន​ទាំងនោះ​តាម​រថយន្តក្រុង​ចំនួន​៤​គ្រឿង ចេញពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចូល​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។ លុះ​ក្រោយ​ពេល​ធ្វើ​ពិធី​ប្រគល់​ទទួល​រួច​ប៉ូលិស​ចិន​បាន​នាំ​ជន​ទាំងនេះ​ឡើង​យន្តហោះ ពិសេស​២​គ្រឿង​ដែល​រង់ចាំ​ជា​ស្រេច ហើយ​នេះ គឺជា​ចំណាត់ការ​របស់​សមត្ថកិច្ច​នៃ​ប្រទេស​កម្ពុជា​យើង​ដែល​មិន​អនុញ្ញាត​ឲ្យ​ជនបរទេស​ណា​មក​រស់នៅ​ដោយ​ខុសច្បាប់​ទាំង​ការ​ដឹង​ហើយ​មិន​បង្ក្រាប​នោះ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ