ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើមវាយទម្លាក់អគារទាំងមូល​នៅ​ថ្ងៃ​នេះ..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​បន្តទៀតថា អាជ្ញាធរ​ រួមទាំង​កម្លាំងជំនាញៗ​ផ្នែក​​សំណង់​ បាន​សម្រេច​​ចាប់ផ្តើម​ធ្វើការ​វាយ​​កម្ទេច​​នូវខ្មោច​អគារ​ទាំង​មូល​តែម្តង នៅម៉ោង១១ព្រឹកថ្ងៃទី២៦ សីហា នេះ បន្ទាប​់​ពីសិក្សា​​យ៉ាងចិត្ត​ទុក​ដាក់​រួចមកនោះ​…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​បន្តទៀតថា អាជ្ញាធរ​ រួមទាំង​កម្លាំងជំនាញៗ​ផ្នែក​​សំណង់​ បាន​សម្រេច​​ចាប់ផ្តើម​ធ្វើការ​វាយ​​កម្ទេច​​នូវខ្មោច​អគារ​ទាំង​មូល​តែម្តង នៅម៉ោង១១ព្រឹកថ្ងៃទី២៦ សីហា នេះ បន្ទាប​់​ពីសិក្សា​​យ៉ាងចិត្ត​ទុក​ដាក់​រួចមកនោះ​ ។

សេចក្តីរាយការណ៍បន្តថា ការវាយកម្ទេចអគារខាងលើ​នេះ គឺចាប់ផ្តើម​​ធ្វើ​ពី​ចំណុច​លើដំបូលអគារ​​មក​​មុន ​ដោយ​ត្រូវ​​ប្រើ​​​គ្រឿង​ចក្រដ៏ធំមានដងវែង​​​ ដើម្បី​យោង​ទៅខាងលើ​ដំបូល​អគារ រួច​​ចាប់​កាយ​វាយ​ជា​បំណែក​​​បន្តិច​ៗ​​​ទម្លាក់ចុះមក​ក្រោម​ ។

សូមរំលឹកថា៖ ទីតាំង​ផលិត​ពូក​-​ខ្នើយ ស្ថិត​នៅ​ភូមិ​ចម្រើន​ផល​១ សង្កាត់​បឹង ទំពុន​១ ខណ្ឌមានជ័យ ត្រូវ​បាន​ភ្លើង​ត្របាក់​ឆេះ​អស់​រយៈ​ប្រមាណ​២០​ម៉ោង​មក​នោះ គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​២៦ សីហា អាជ្ញា​ធរមាន​សមត្ថកិច្ច រួម​ទាំង​កម្លាំង​ជំនាញ​ៗ​ផ្នែក​សំណង់​ជា​ច្រើន បាន​និង​កំពុង​ចុះ​ប្រ​តិ ប​ត្តិ​ការ​ប្រើ​អេ​ស្កា​វ៉ា​ទ័​រកា​យ​កាក​សំណល់​សល់​ពី​ភ្លើង​ឆេះ​ដែល​នៅ​ព័ទ្ធ​នៅ​ជុំវិញ​អគារ​នោះ គឺ​ធ្វើ​បាន​៣០%​ហើយ ។ ហើយ​នៅ​ពេល​ដែល​​កាយ​កាក​សំណល់ និង​រៀបចំ​រួចរាល់​អស់ កម្លាំង​នឹង​ឈាន​ទៅ​វាយ​កម្ទេច​អគារ​ទាំងមូល​នេះ​តែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ថា ស្រប​ពេល​កម្លាំង​ប្រើ​អេ​ស្កា​វ៉ា​ទ័​រកា​យ​គំនរ​សល់​ពី​ភ្លើង​ឆេះ​ដែល​វា​នៅ​តែ​មាន​ផ្សែងហុយ​តិច​ៗ គឺ​តម្រូវ​ប្រើ​រថយន្ត​មក​បាញ់​ទឹកជា​មួយ​គ្នា​ដែរ ដើម្បី​ការពារ​ទប់ស្កាត់ កុំឱ្យ​វា​ក្លាយទៅជា​រងើកភ្លើង​ឡើង​វិញ ។ ស្ថិត​នៅ​ទីតាំង​កើតហេតុ​នេះ បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ រួម​រថយន្ត​សង្គ្រោះ​ផ្សេង​ចត​ទុក​ដើម្បី​ត្រៀម​ជា​ស្រេច ព្រោះ​ខ្លាច​មាន​ឧប្បត្តិហេតុ​អាក្រក់​ណាមួយ ដែល​វា​នឹង​អាច​កើត​ឡើងជា​ថ្មី ដោយ​សមត្ថកិច្ច​បាន​យាមកាម​យ៉ាង​តឹង​រឹង​បំផុត ។

ដូច្នេះ នេះ​ជា​ការ​ជូនដំណឹង​ដល់​បងប្អូន ដែល​មាន​ច​ម្ង​ល់​ថា នៅ​តែ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​បើក​ចេញ​បន្ត​ជា​ហូរហែ​នេះ ពិសេស​នៅ​លើ​ផ្លូវ​២៧១ គឺ​ចេញ​ទៅ​កាន់​ទីតាំង​អគារ​ដែល​ឆេះ​ទេ សូមកុំ​ភាន់ច្រឡំ ។
(​សម្រួល​ដោយ​៖ ស្រី​ណា​)

អត្ថបទសរសេរ ដោយ