សាកសពមនុស្សជាច្រើនសិបនាក់បានត្រូវរកឃើញរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះនៅក្រុងបាដាដ ។ សាកសពទាំងនេះភាគច្រើនជាពួកយុវជនរួមភេទដូចគ្នាឬប្រកាន់បរិបថដូចពួក EMO (ពួករួមភេទដូចគ្នា)ត្រូវបាញ់សម្លាប់ដោយគ្រាប់កាំភ្លើងឬស្លាប់ដោយការគប់ដុំថ្ម ។ ការសម្លាប់ពួកអ្នកទាំងនោះធ្វើដោយពុំមានការជាប់ទោសពៃរ៍អ្វីឡើយ ។ ក្នុងចំណោមសាកសពទាំងនោះមានសាកសពខ្លះត្រូវគេយកផ្ទាំងបេតុងសម្លាប់បំបែកក្បាល ។
ចាប់តាំងពីដើមឆ្នាំនេះមក មានក្រុមអ្នកតាមសម្លាប់ពួកអ្នករួមភេទដូចគ្នាឬអ្នកប្រកាន់បរិបថដូចពួកនោះដែលគេហៅថាពួក EMO ។ ការវាយប្រហារបែបនេះមានការកើនឡើងចាប់តាំងពីថ្ងៃទី៦ កុម្ភៈ មកដោយតាមប្រភពមិនផ្លូវការនានាថាមានមនុស្សដល់ទៅជាង៨០នាក់ត្រូវសម្លាប់ ។
នាថ្ងៃទី៦ កុម្ភៈ គេបានសម្លាប់បុរសរួមភេទដូចគ្នាម្នាក់ឈ្មោះអាម៉ាដ អារូសា នៅសង្កាត់សាដ្រស៊ីធី ក្រុងបាដាដ ហើយមនុស្ស៤នាក់ទៀតសម្លាប់នៅសង្កាត់ហ្សីយ៉ារ៉ា ខាងជើងរដ្ឋធានីអ៊ីរ៉ាក់ ។ការកាប់សម្លាប់ពួកអ្នករួមភេទដូចគ្នាឬពួកអ្នកមានបរិបថដូចពួកនេះធ្វើឡើងដោយមានការគំរាមកំហែងជាចំហហើយអាជ្ញាធរហាក់ធ្វើមិនដឹងមិនឮ ៕
ចែករំលែកព័តមាននេះ