ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​យ៉ា​ជី កំពុង​ស​.​ម្លា​.​ប់​មនុស្ស​ជាង​១៥០​នាក់ និង​ធ្វើបាប​វៀតណាម​ជា​ខ្លាំង

3 ខែ មុន

ព្យុះ​យ៉ា​ជី ដែល​បាន​ក្លាយជា​វិ​សម្ពាធ ក្រោយ​បោកបក់​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន និង​ភាគ​ខាងជើង​វៀតណាម បាន​កំពុង​បង្ក​គ្រោះ​មហា​ន្ត​រាយ​អាក្រក់​បំផុត​នៅ​តាម​បណ្តា​ប្រទេស នៅ​ក្នុង​តំបន់​ទន្លេមេគង្គ ជា​ពិសេស​គឺ​វៀតណាម ។ តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​នានា​នៅ​ក្នុង​ប្រទេស​វៀតណាម បាន​ឲ្យ​ដឹង​ថា…

ព្យុះ​យ៉ា​ជី ដែល​បាន​ក្លាយជា​វិ​សម្ពាធ ក្រោយ​បោកបក់​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន និង​ភាគ​ខាងជើង​វៀតណាម បាន​កំពុង​បង្ក​គ្រោះ​មហា​ន្ត​រាយ​អាក្រក់​បំផុត​នៅ​តាម​បណ្តា​ប្រទេស នៅ​ក្នុង​តំបន់​ទន្លេមេគង្គ ជា​ពិសេស​គឺ​វៀតណាម ។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​នានា​នៅ​ក្នុង​ប្រទេស​វៀតណាម បាន​ឲ្យ​ដឹង​ថា ឥទ្ធិពល​នៃ​ព្យុះ​ទី​ហ្វុ​ង​មួយ​នេះ បាន​ស​.​ម្លា​.​ប់​មនុស្ស​ដល់​ទៅ ១៥២​នាក់ ហើយ​១៤០​នាក់​បាត់​ខ្លួន ខណៈ​ទីក្រុង​ហាណូយ ប្រឈម​នឹង​ហានិភ័យ​ទឹកជំនន់ ដ៏​រន្ថើន​បំផុត ។

រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ព្រ​.​មា​.​ន​ថា ទឹកជំនន់​កំពុង​ធ្វើ​ឱ្យ​ទន្លេ​ក្រហម​កើនឡើង​យ៉ាង​ឆាប់រហ័ស និង​បង្ក​ជា​ទឹកជំនន់​ជន់​លិច​រដ្ឋធានី​ហាណូយ​តែ​ម្តង​។

ដោយសារ​តែ​កម្រិត​ទឹកទន្លេ​ក្រហម​ឡើង​ខ្លាំង​ពេក នៅ​ពេល​នេះ​អាជ្ញាធរ បាន​ចេញ​បម្រាម​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​អោយធ្វើ​ដំណើរ​ឆ្លងស្ពាន​ចំនួន​៦​នៅ​ទូ​ទាំង​ក្រុង​ហាណូយ ក្រោយ​ពេល​ដែល ស្ពាន​មួយ​កន្លែង បាន​បា​.​ក់ ហើយ​ទាញ​ទ​.​ម្លា​.​ក់​យានយន្ត​ជា​ច្រើន បង្ក​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១៣ នាក់ បាត់​ខ្លួន​។

នៅ​ពេល​នេះ ក្រៅពី​ក្តី​បារម្ភ​អំពី​ការ​លេច​រដ្ឋធានី​ហាណូយ អាជ្ញាធរ​ជំនាញ​ក៏​កំពុង​តែ​ព្រួយបារម្ភ​អំពី​ការ​បា​.​ក់​ទំនប់​វា​រី​អគ្គិសនី​មួយ​កន្លែង គឺ​វា​រី​អគ្គិសនី ថា​ច់ បា (Thác Bà) ដែល​ជា​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​មួយ នៅ​ក្នុង​ចំណោម​វា​រី​អគ្គិសនី​ធំ​បង្អស់​៣​កន្លែង នៅ​ភាគ​ខាងជើង​វៀតណាម ។ ទំនប់​វា​រី​អគ្គិ​សនី​នេះ កសាង​ឡើង​តាំងពី​ឆ្នាំ​១៩៧១ ដែល​មក​ដល់​ពេល​នេះ អាជ្ញាធរ​បាន​ជម្លៀស​មនុស្ស​ប្រមាណ​ជា ១១.២៧៩ នាក់ ចេញ​តំបន់​ដែល​ងាយ​រង​គ្រោះ ។

នៅ​ប្រទេស​ថៃ​ឯណោះ ក៏​មាន​សេចក្តីរាយការណ៍​អំពី​គ្រោះ​ទឹកជំនន់ និង​បំណាក់​ដី​ដ៏​អាក្រក់​ដែល​បាន​កើតឡើង​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស ដោយ​ស​.​ម្លា​.​ប់​មនុស្ស​សរុប​ប្រមាណ​ជា ៤ នាក់ និង ៤ នាក់​របួស ហើយ ៥ នាក់​បាត់​ខ្លួន ។

ខេត្ត​ដែល​កំពុង​តែ​រងគ្រោះថ្នាក់​ខ្លាំង​បំផុត នៅ​ក្នុង​ប្រទេស​ថៃ នៅ​ពេល​នេះ គឺ ឈៀង​រ៉ៃ ហើយ​ក៏​មាន​សេចក្តីរាយការណ៍​ថា មនុស្ស​ចំនួន ៣៨ នាក់ ត្រូវ​បាន​រាំង​ខ្ទប់​ដោយសារ​ទឹកជំនន់​នៅ​វត្ត​មួយ នៅ​ស្រុក​មេ​សៃ ដោយ​ពួក​គេ គឺជា​ព្រះសង្ឃ និង ពុទ្ធិ​បរិស័ទ ចំណុះ​ជើងវត្ត ។

ក្រៅពី​ប្រទេស​វៀតណាម និង​ថៃ នៅ​ឡាវ ក៏​កំពុង​តែ​ទទួល​រង​នូវ​គ្រោះ​ទឹកជំនន់​ផង​ដែរ គ្រាន់តែ​នៅ​មិន​ទាន់​មាន​របាយការណ៍ ស្រប​ពេល​ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កម្ពុជា ក៏​បាន​ប្រកាស​ព័ត៌មាន​សុំ​អោយ​លើកកំពស់​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឥទ្ធិពល​នៃ​ព្យុះ​យ៉ា​ជី​នេះ​ផង​ដែរ ។

គណៈកម្មាធិការ​ទន្លេមេគង្គ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វៀង​ច័ន្ទ បាន​ព្រ​.​មា​.​ន​ថា ឥទ្ធិពល​​វិសម្ពាធ​​នៃ​ព្យុះ​យ៉ា​ជី​នេះ នឹង​បន្ត​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ធ្លាក់​នៅ​ផ្នែក​ខាងលើ នៃ​អាង​ទន្លេមេគង្គ​ក្រោម រហូត​ដល់​ថ្ងៃ​ទី ១៣ ខែ កញ្ញា ។

ដោយ ៖ ហេង ចេស្តារ​/ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ