ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona លេង​ក្បាច់​ពិសេសចុង​ក្រោយ​ដើម្បី​នាំ Neymar ចេញពី PSG

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sport បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បុណ្យ Barcelona នៅ​តែ​មិន​ព្រមឱ្យ​ថ្លៃ​លើស​ពី​មុន សម្រាប់​ការ​ទិញ​យក​កីឡាករ​ជើង​ខ្លាំង Neymar ពី​ក្លិប​អ្នកមាន​បារាំង PSG…

តាម​ប្រភព​ព័ត៌មាន Sport បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បុណ្យ Barcelona នៅ​តែ​មិន​ព្រមឱ្យ​ថ្លៃ​លើស​ពី​មុន សម្រាប់​ការ​ទិញ​យក​កីឡាករ​ជើង​ខ្លាំង Neymar ពី​ក្លិប​អ្នកមាន​បារាំង PSG ។ ដូច​ជា​អ្វី​ដែល​យើង​ដឹង​មុន​អ៊ីចឹង ក្លិប PSG បាន​ច្រាណ​ចោលការ​ឱ្យ​ថ្លៃ​លើក​ទី​មួយ​របស់ Barcelona ។

ក្នុង​លក្ខខណ្ឌ​នៃ​ការ​ឱ្យ​ថ្លៃ គឺ Barca ចង់បាន Neymar ធ្វើ​ជា​កីឡាករ​ខ្ចី​ជើង​រយៈពេល​មួយ​រដូវ​កាល​សិន ហើយ​អាច​នឹង​ទិញ​យក​ជា​ផ្លូវការ​នៅ​រដូវ​កាល​ក្រោយ ក្នុង​តម្លៃ​១៦០​លាន​អឺ​រ៉ូ​។ បើ​ទោះបីជា ខាង​ក្លិប PSG បដិសេធ​ហើយ​ក៏​ដោយ ក្រុម​ទាំង​ពីរ​នៅ​តែ​បន្ត​ការ​ច​ចារ​គ្នា​ដដែល​។

ខាង​ក្លិប PSG ចង់បាន​ក្បែរ​នឹង​២០០​លាន​អឺ​រ៉ូ​សម្រាប់​កីឡាករ​ជើង​ខ្លាំង​របស់​ខ្លួន តែ​ខាង Barcelona នៅ​តែ​មិន​ព្រមទៅ​ណា​លើស​ពី ១៦០​លាន​អឺ​រ៉ូ​។ Barca ជឿជាក់​ថា ១៦០​លាន​អឺ​រ៉ូ គឺជា​តម្លៃ​ស្មើភាព​គ្នា ហើយ​ក៏​អាច​ចាត់​ទុក​ថា​ជួយ​យក​កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​ចេញពី​បន្ទុក​របស់ PSG ផង​ដែរ​។

ការ​ច​ចារ​នៅ​តែ​បន្ត អាច​មក​ពី​គ្មាន​ក្លិប​ណាមួយ​នៅ​អឺរ៉ុប​ចាប់អារម្មណ៍​នឹង​ឱ្យ​ថ្លៃ​ដល់​២០០​លាន​អឹ​រ៉ូ​។ បើ​ទោះបីជា​លក់​បាន​២០០​លាន​អឺ​រ៉ូ​មែន ក៏​ត្រូវ​ខាត​ដែរ ព្រោះថា PSG ទិញ Neymar មក​ពី Barcelona ក្នុង​តម្លៃ​២២២​លាន​អឺ​រ៉ូ​ឯណោ៎ះ !

ប្រភព ៖ sport-english , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ