ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេ​ឆេះ​​ផ្អើលទួលស្វាយព្រៃ​ ក្រោយ​រថយន្ត​បើកទាក់ខ្សែភ្លើង​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​បាន​បើក​ទាក់​ខ្សែភ្លើង ​បណ្តាល​អោយ​​​ទុស្សេ​​ឆេះ​ប្រអប់​ភ្លើង និង​ខ្សែភ្លើង​​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​១៩៣​កែង​នឹងលេខ​​៣៤៨ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រែ​ទី​១ ខណ្ឌ​បឹង​កេងកង​។…

រាជធានីភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​បាន​បើក​ទាក់​ខ្សែភ្លើង ​បណ្តាល​អោយ​​​ទុស្សេ​​ឆេះ​ប្រអប់​ភ្លើង និង​ខ្សែភ្លើង​​យ៉ាង​សន្ធោសន្ធៅ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​១៩៣​កែង​នឹងលេខ​​៣៤៨ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រែ​ទី​១ ខណ្ឌ​បឹង​កេងកង​។

តាមប្រភពពី​​សន្តិសុខ​ដែល​យាម​នៅ​ម៉ាត​ជិត​កន្លែងកើតហេតុ​នោះ​បាន​​ប្រាប់​​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ ​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៣ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​​ លុះ​​មក​ដល់​ចំណុច​កើតហេតុ​​ខាងលើ ស្រាប់តែ​ទាក់​ខ្សែ​ភ្លើង​កាត់​ទទឹង​ផ្លូវ​បណ្តាល​អោយ​ដាច់​ធ្លាក់​ដល់​ដី​ ​ទុស្សេខ្សែភ្លើង​​ឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ជា​ច្រើន​បំពង់​ទើប​អាច​គ្រប់គ្រង​បាន​។ ចំណែក​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​ស្រមោល​។

ពាក់ព័ន្ធ​នឹង​​ករណី​ខាងលើ​​នេះ ភ្លើង​មិន​បាន​​ឆេះ​ឆ្លងរាល​ដាល​ដល់​ផ្ទះ​ប្រជា​ពលរ​ដ្ឋ​ ​ឬ​បង្ក​​គ្រោះថ្នាក់ដល់​​មនុស្សណាម្នាក់​​នោះ​ទេ គឺ​​ខូចខាតតែ​ខ្សែភ្លើង​ និង​ខ្សែ​កាប្លិ៍​អ៊ុ​ប​ទិច​អស់​មួយ​ចំនួន​ធំ​តែ​ប៉ុណ្ណោះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ