ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប«ផ្ទះសំណាក់ទ្វារនាគ»…លក់សេវា​ផ្លូវភេទចិន

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ទីតាំង​លួច​បើក​សេវាកម្ម​បម្រើ​ផ្លូវភេទ​របស់​ជនជាតិ​ចិន​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បង្ក្រាប កាលពី​យប់​ថ្ងៃ​ទី​១៩ សីហា ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​ប្រុស​-ស្រី​ជា​ជនជាតិ​ចិន​ចំនួន​៩​នាក់​នាំ​មក​កាន់ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ដើម្បី​ធ្វើការ​សាកសួរ ។ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ…

ខេត្តកំពត ៖ ទីតាំង​លួច​បើក​សេវាកម្ម​បម្រើ​ផ្លូវភេទ​របស់​ជនជាតិ​ចិន​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បង្ក្រាប កាលពី​យប់​ថ្ងៃ​ទី​១៩ សីហា ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​ប្រុស​-ស្រី​ជា​ជនជាតិ​ចិន​ចំនួន​៩​នាក់​នាំ​មក​កាន់ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ដើម្បី​ធ្វើការ​សាកសួរ ។

លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​ខេត្ត​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា ទីតាំង​ដែល​កម្លាំង​សមត្ថ​កិច្ច​ចុះ​បង្ក្រាប​ខាងលើ ស្ថិត​នៅ​ក្នុង​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត ។ ប្រតិបត្តិការ​នេះ ស្ថិត​ក្រោម​ការ​សម្របសម្រួល​ពី​លោក ខា ដែន​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ។

លោកស្នងការ​ខេត្ត​បាន​បន្ត​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន​ក្នុង​ការ​ចុះ​បង្ក្រាប​នេះ ​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ទាំងអស់​ចំនួន​៩​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៥​នាក់ និង​រឹបអូស​វត្ថុ​តាង​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​សេវា​បម្រើ​ផ្លូវភេទ ព្រមទាំង​ស្រោមអនាម័យ​មួយ​ចំនួន​ផង​ដែរ ។ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន សមត្ថកិច្ច​ការិយាល័យ​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ។

នេះ​ជា​លើក​ដំបូង​ហើយ ​ដែល​ក្រុម​ជនជាតិ​មិន​បាន​ឈាន​ជើង​ចូល​ខេត្តកំពត ដែល​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មានផ្ទះ​សំណាក់​៣​កន្លែង ត្រូវ​បាន​ក្លាយជា​កម្មសិទ្ធិ​ធ្វើ​អាជីវកម្ម​សម្រាប់​បម្រើ​ផ្លូវភេទ ដែល​គេ​ឱ្យឈ្មោះ​ថា «​ផ្ទះសំណាក់​ទ្វារ​នាគ​» ដោយ​ជនជាតិ​ចិន ។

បាន​កត់​សម្គាល់ថា ខណៈ​ដែល​កំណើន​ជនជាតិ​ចិន​មិន​ទាន់​ត្រូវ​បាន​កត់សម្គាល់​នៅឡើយ ក្នុង​ក្រុង​កំពត
តែ​វា​ហាក់ដូចជា​ឆ្ងល់​ដែរ បែរជា​មាន​ស្ត្រីជន​ជាតិចិន​បាន​មក​បម្រើសេវា​ផ្លូវភេទ ក្រោម​ការ​ចាត់ចែង​រប​ស់​បុរស​ជន​ជាតិចិន​៤​នាក់​សម្រាប់​ទាក់​ម៉ូយ​ដែល​មាន​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​មាន​រូប​ស្រី​ស្រស់​គួរ​ឱ្យ​ទាក់ទាញ​និង​សរសេរ​ជា​ភាសា​ចិន ។ តាម​រយៈ​ខិត្តប័ណ្ណ​នេះ​បកប្រែ​មក​ថា មិន​មានការ​ផ្សព្វផ្សាយ​សំដៅលើ​ក្រុម​បុរស​ទូទៅ​នោះ​ទេ បាន​ន័យ​ថា «​លួចលាក់​សម្រាប់​គ្នា​យើង​» ។

មិន​មាន​ព័ត៌មាន​ច្រើន​ទេ​ជុំវិញ​ការ​បង្ក្រាប​ផ្ទះសំណាក់​ទ្វារ​នាគ នៅ​ក្រុង​កំពត​នេះ តែ​ក៏​ជា​សារ​មួយ​ផង​ដែរ​ដែល​បង្ហាញ​ថា នគរបាល​ខេត្តកំពត​មិន​អនុញ្ញាត​ឱ្យ​មាន​ស្រី​បម្រើសេវា​ផ្លូវភេទ​នោះ​ឡើយ ។ ការ​បង្ហាញ​វត្តមាន​ក្រុម​ស្ត្រីជន​ជាតិចិន​បម្រើ​ផ្លូវភេទ​នៅ​ក្រុង​កំពត​អាច​ចាត់​ទុក​ថា​ជាទី​តាំង​ថ្មី​មួយ​ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​នា​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ