គ្រូបង្វឹកក្លិប Juventus អាចនឹងមិនបានបើកឆាកប្រកួតព្រោះតែ…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា គ្រូបង្វឹកក្លិបសេះបង្កង់ Juventus លោក Maurizio Sarri ត្រូវបានគ្រូពេទ្យរកឃើញថាមានជម្ងឺរលាកសួត…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា គ្រូបង្វឹកក្លិបសេះបង្កង់ Juventus លោក Maurizio Sarri ត្រូវបានគ្រូពេទ្យរកឃើញថាមានជម្ងឺរលាកសួត…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា គ្រូបង្វឹកក្លិបសេះបង្កង់ Juventus លោក Maurizio Sarri ត្រូវបានគ្រូពេទ្យរកឃើញថាមានជម្ងឺរលាកសួត ហើយអាចនឹងមិនបានចូលរួមមើលក្នុងការប្រកួតបើកឆាក Serie A នៅពេលខាងមុខ។
អតីតគ្រូបង្វឹកក្លិបតោខៀវ Chelsea ដែលទើបតែមកកាន់នៅក្លិប Juventus មានអាការៈផ្តាសាយធំកាលពីសប្តាហ៍មុន និងមិនបានមកចូលរួមការហ្វឹកហាត់នាពេលកន្លងមក។ តែនៅពេលនេះ គ្រូពេទ្យបានរកឃើញថា លោកមានជម្ងឺរលាកសួត ដែលអាចនឹងមិនបានចូលរួមក្នុងការប្រកួតបើកឆាកនៅ Parma ថ្ងៃសៅរ៍នេះទេ។
គេនៅមិនប្រាកដនោះទេ ថាលោក Sarri អាចធ្វើដំណើរជាមួយនឹងកីឡាកររបស់លោកមកប្រកួតនឹង Triestina ជាលក្ខណៈមិត្តភាព។ ក្លិប Juventus ចេញសារមកថា៖ «លោក Maurizio Sarri ក្រោយពីបានសម្រាកចុងសប្តាហ៍មក កំពុងតែនៅ JTC Continassa ថ្ងៃនេះ ដើម្បីធ្វើការខ្លះជាមួយនឹងបុគ្គលិក។ តែសំណាងមិនល្អ លោកមិនអាចធ្វើការហ្វឹកហាត់ជាមួយនឹងកីឡាករបានទេ ព្រោះតែភាពធ្ងន់ធ្ងរនៃជម្ងឺផ្តាសាយរបស់លោកកាលពីសប្តាហ៍មុន។ នៅពេលថ្ងៃបន្តិច លោកក៏ត្រូវបានគេរកឃើញថា មានជម្ងឺរលាកសួត ដែលទាមទារឱ្យធ្វើការព្យាបាល» ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ