រាជកាល Zidane+Ronaldo ខ្លាំងដូចរន្ទះស្រាប់តែពេលនេះ CR7 បោះពាក្យបែបនេះ
តាមប្រភពព័ត៌មាន One Football បានឱ្យដឹងថា កីឡាករជើងខ្លាំង Cristiano Ronaldo បានសរសើរអ្វីដែលអតីតគ្រូបង្វឹក Zinedine Zidane…
តាមប្រភពព័ត៌មាន One Football បានឱ្យដឹងថា កីឡាករជើងខ្លាំង Cristiano Ronaldo បានសរសើរអ្វីដែលអតីតគ្រូបង្វឹក Zinedine Zidane…
តាមប្រភពព័ត៌មាន One Football បានឱ្យដឹងថា កីឡាករជើងខ្លាំង Cristiano Ronaldo បានសរសើរអ្វីដែលអតីតគ្រូបង្វឹក Zinedine Zidane ធ្លាប់បានជួយខ្លួនកាលពីនៅលេងឱ្យក្លិបអធិរាជស ។
ខ្សែប្រយុទ្ធរបស់ Juventus រូបនេះបាននិយាយក្នុងសារព័ត៌មាន DAZN អំពីទំនាក់ទំនងខ្លួននិងអតីតគ្រូបង្វឹក Zidane ហើយក៏បានពោលពាក្យល្អៗជាច្រើន ។ គេបាននិយាយថា៖ «ភាពជឿជាក់របស់កីឡាករម្នាក់ៗ គឺមិនមែនកើតមានមកពីខ្លួនឯងទាំងស្រុងទេ។ ពោលគឺបានមកបន្ថែមពីមិត្តរួមក្រុម និងគ្រូបង្វឹក ។ យើងត្រូវតែមានអារម្មណ៍ថា យើងគឺជាកីឡាករសំខាន់នៅក្នុងក្រុម ហើយលោក Zidane គឺជាមនុស្សដែលធ្វើឱ្យខ្ញុំមានអារម្មណ៍បែបនេះ»។
កីឡាករព័រទុយហ្កាល់រូបនេះបានបន្តថា៖«គាត់បានជួយខ្ញុំច្រើនណាស់។ ខ្ញុំមានការគោរពយ៉ាងខ្លាំងទៅលើគាត់ ។ ពេលខ្ញុំកាន់តែធ្វើការជាមួយគាត់ ខ្ញុំកាន់តែមានពាក្យសរសើរគាត់កាន់តែច្រើន។ នេះក៏ព្រោះតែ បុគ្គលិកលក្ខណៈរបស់គាត់ របៀបដែលគាត់និយាយ ភាពជាអ្នកដឹកនាំក្នុងក្រុម និង របៀបដែលគាត់ធ្វើមកលើខ្ញុំ។ គាត់តែងតែថា Cris បន្ធូរអារម្មណ៍ ហើយផ្តោតលើការប្រកួត ។ ឯងគឺជាអ្នកដែលធ្វើឱ្យមានភាពខុសប្លែកក្នុងក្រុម»។
គួរបញ្ជាក់ផងដែរថា គ្រូបង្វឹកក្លិបអធិរាជស Real Madrid លោក Zinedine Zidane ប្រហែលជាកំពុងតែថាំចិត្ត ក្រោយពីក្លិបលេងមិនសូវបានល្អនៅក្នុងការប្រកួតត្រៀមបើករដូវកាលនាពេលកន្លងមកថ្មីៗនេះ តែលោកនៅតែបន្តទទួលបានការសរសើរ និង ការការពារ ពីសំណាក់កីឡាករផ្សេងៗទៀត ដែលក្នុងនោះក៏មានកីឡាករ Ronaldo ផងដែរ ៕
ប្រភព ៖ en , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ