Ronaldo ទម្លាយមូលហេតុដែល Man Utd ទិញពី Sporting Lisbon ឆ្នាំ២០០៣
តាមប្រភពព័ត៌មាន Fox Sports Asia បានឱ្យដឹងថា កីឡាករជើងខ្លាំង Cristiano Ronaldo បានទម្លាយមូលហេតុដែលក្លិបបិសាចក្រហម Manchester…
តាមប្រភពព័ត៌មាន Fox Sports Asia បានឱ្យដឹងថា កីឡាករជើងខ្លាំង Cristiano Ronaldo បានទម្លាយមូលហេតុដែលក្លិបបិសាចក្រហម Manchester…
តាមប្រភពព័ត៌មាន Fox Sports Asia បានឱ្យដឹងថា កីឡាករជើងខ្លាំង Cristiano Ronaldo បានទម្លាយមូលហេតុដែលក្លិបបិសាចក្រហម Manchester United ទិញរូបលោកដំបូងកាលពីឆ្នាំ២០០៣ ដែលធ្វើឱ្យលោកក្លាយទៅជាកីឡាករលំដាប់ពិភពលោកដ៏ល្បីល្បាញមកដល់សព្វថ្ងៃនេះ ។
កីឡាករព័រទុយហ្កាល់បច្ចុប្បន្នជាកីឡាកររបស់ក្រុមសេះបង្កង់ Juventus បានប្រាប់ថា កាលនោះគឺលោកបានចូលប្រកួតតទល់នឹងក្លិប Manchester United ជាលក្ខណៈមិត្តភាពរវាងក្លិបសាលាបាល់ទាត់ និងក្លិបបាល់ទាត់អាជីព ។ លោកថា លោកពិតជាភ័យខ្លាំងណាស់តែក៏សប្បាយចិត្តដែរព្រោះលេងតទល់ជាមួយនឹងក្លិបធំជាងគេមួយក្នុងចំណោមក្លិបធំៗឯទៀត ។
Ronaldo បានប្រាប់សារព័ត៌មាន DAZN បន្ថែមថា ៖ «វាគឺជាការប្រកួតលើកដំបូងនៅស្តាត ។ ខ្ញុំចាំរឿងហេតុយ៉ាងច្បាស់ដូចជាទើបតែកើតឡើងនៅពេលនេះអ៊ីចឹង ។ ខ្ញុំសប្បាយចិត្តណាស់ ។ ខ្ញុំពេលនោះបានលេងជាមួយនឹងក្រុមល្អផ្តាច់គេមួយក្នុងលោកហើយការប្រកួតក៏អស្ចារ្យថែមទៀត» ។
តារាឆ្នើមជើងស៊ុតរូបនេះបានបន្តថា ៖«ខ្ញុំបានប្រាប់ទៅកាន់មិត្តភក្តិរបស់ខ្ញុំនៅសាលាបាល់ទាត់ថា ខ្ញុំនឹងលេងតទល់នឹង Manchester United ហើយខ្ញុំពិតជាភ័យមែនទែន ។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះខ្ញុំដឹងថា ខ្ញុំអាចធ្វើឱ្យក្លិបផ្សេងៗចាប់អារម្មណ៍មកលើខ្ញុំ ។ មានក្លិបជាច្រើនបានចាប់អារម្មណ៍មកលើខ្ញុំនៅពេលនោះ ។ ខ្ញុំតែងតែចូលលេងលើតារាងព្រោះខ្ញុំដឹងច្បាស់ថា បាល់ទាត់គឺជាអនាគតរបស់ខ្ញុំ ហើយខ្ញុំនឹងក្លាយជាកីឡាករបាល់ទាត់អាជីព»។
ក្រោយពីលេងនៅក្នុងការប្រកួតមិត្តភាពរួចភ្លាមគ្រូតាបិសាចក្រហម Manchester United លោក Alex Ferguson បាននាំ Ronaldo មកកាន់ក្លិបបិសាចក្រហមភ្លាម ដែល Ronaldo ចាប់ផ្តើមមានឈ្មោះល្បី និងបង្កើតភាពល្បីល្បាញនៅក្លិបនេះរយៈពេល៦ឆ្នាំ ។
កីឡាករក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះរកគ្រាប់បាល់បានដល់ទៅ១១៨គ្រាប់នៅក្នុងការប្រកួតជិត៣០០ដងនៅក្លិបបិសាចក្រហមមុនពេលទៅលេងឱ្យក្លិបអធិរាជស Real Madrid ៕
ប្រភព ៖ foxsportsasia , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ