រក្សាគុណភាពជីវិតឱ្យមានសេចក្តីថ្លៃថ្នូរទាំងការរស់នៅ ទាំងការងារចិញ្ចឹមជីវិតប្រកបដោយសុចរិតទៀងត្រង់ នោះសុភមង្គលពិតជាកើតមានដល់គ្រួសារ ។ គោលធម៌ដែលនាំឱ្យជីវិតបានសុខចម្រើនមាន៤ចំណុចគឺៈ
១-សមគួរដល់ការរាប់អានពីញាតិមិត្ត មានការងារធ្វើត្រឹមត្រូវ មានយស មានតំណែង ជាទីលើកសរសើរពីអ្នកផងទាំងពួង និងបើមានកិត្តិគុណផងក៏រឹតតែល្អប្រពៃ ។
២-មានភាពកក់ក្ដៅក្នុងគ្រួសារ មានសម្ព័ន្ធភាពជាសុខរវាងបងប្អូនស្រឡាញ់គ្នា យកចិត្តទុកដាក់រក្សាវង្សត្រកូលដែលគួរជាទីរាប់អានពីមហាជន បើជាស្វាមីភរិយាជាអ្នកមានចិត្តស្មោះស្មើនឹងគ្នា ។
៣-ផ្នែកសុខភាពរាងកាយមិនមានរោគាព្យាធិ មិនមានភ័យ មិនមានការបៀតបៀន រាងកាយមាំទាំ ស្អាតបាត និងមានអាយុវែង ។
៤-មានការងារសុចរិត មាសប្រាក់ ទ្រព្យសម្បត្តិ មានហូប មានចាយ យ៉ាងតិចក៏ត្រឹមមានទ្រព្យធនអាចជាទីពឹងខ្លួនឯងបាន ។
គុណធម៌បួនចំណុចនេះលោកហៅថា ជាប្រយោជន៍បច្ចុប្បន្នដែលមនុស្សទាំងអស់ក្នុងលោកតែងប្រាថ្នាចង់បាន ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ