ផ្លូវការ ! បិសាចក្រហមទិញបានខ្សែការពារថ្លៃជាងគេបំផុតលើលោក
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានសម្រេចការទិញយកកីឡាករ Harry Maguire…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានសម្រេចការទិញយកកីឡាករ Harry Maguire…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានសម្រេចការទិញយកកីឡាករ Harry Maguire ពីក្លិបកញ្ជ្រោង Leicester City ក្នុងតម្លៃ៨៥លានផោន បានដោយជោគជ័យ។
កីឡាករអង់គ្លេសអាយុ២៦ឆ្នាំ បានក្លាយទៅជាខ្សែការពារដែលមានតម្លៃថ្លៃជាងគេលើលោក ក្រោយពីចុះកុងត្រាជាមួយនឹង Man Utd រយៈពេល៦ឆ្នាំ បូកថែមនឹងជម្រើសបន្តកុងត្រា១២ខែទៀត។
Maguire បាននិយាយថា៖«ខ្ញុំរីករាយយ៉ាងខ្លាំងដែលបានចុះកុងត្រាជាមួយនឹងក្លិបដ៏អស្ចារ្យមួយនេះ។ ខ្ញុំពេញចិត្តនឹងការលេងនាពេលកន្លងមកនៅ Leicester ហើយខ្ញុំសុំអរគុណដល់គ្រប់គ្នានៅក្លិបនោះ និង អ្នកគាំទ្រទាំងឡាយ ដែលបានគាំទ្រខ្ញុំបានយ៉ាងល្អអស់រយៈពេល២ឆ្នាំមកនេះ»។
គេបានបន្តទៀតថា៖ «តែនៅពេលដែល Manchester United មកគោះទ្វារសុំទិញនោះ វាគឺជាឱកាសដែលកម្រនឹងរកបាន។ នៅក្នុងការសន្ទនារបស់ខ្ញុំជាមួយនឹងអ្នកគ្រប់គ្រងក្លិប ខ្ញុំមានការរំភើបនឹងទស្សនវិស័យក៏ដូចជាគម្រោងទាំងមូលរបស់ក្លិប។ វាច្បាស់ណាស់ថា លោក Ole កំពុងតែសាងក្រុមឱ្យឈ្នះពាននៅថ្ងៃមុន»។
គួរបញ្ជាក់ផងដែរថា Man Utd បានសម្រេចទិញ Maguire កាលពីថ្ងៃសុក្រ ដែលតម្រូវឱ្យ Maguire មកពិនិត្យសុខភាពនៅ Manchester កាលពីថ្ងៃអាទិត្យ ។ Maguire គឺជាកីឡាករទី៣ហើយ ដែលលោក Ole ទិញនៅពេលដោះដូរកីឡាករនេះ ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ