រាជធានីភ្នំពេញ ៖ ស្ត្រីជាអ្នកលក់ផ្លែឈើម្នាក់ ខណៈជិះម៉ូតូទៅទិញផ្លែឈើនៅផ្សារនាគមាស ដើម្បីយកទៅលក់បន្ត ក៏ត្រូវបានជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់យកកាបូប ស្ពាយដែលមានលុយជាង១ពាន់ដុល្លារយកទៅបាត់ បង្កឲ្យមានការផ្អើលឆោឡោនៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ទុលមុខនឹងស្ថានីយប្រេងឥន្ធនៈ PTT ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
ស្ត្រីជាជនរងគ្រោះមានឈ្មោះ គៀន សុភី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលភូមិត្រពាំងសិលា សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ ។ សម្ភារក្នុងកាបូបដែលជនសង្ស័យឆក់យកទៅបាត់មានលុយជាង១ពាន់ដុល្លារ ទូរសព្ទ័ដៃម៉ាក OPPO មួយគ្រឿង អត្តសញ្ញាណវបណ្ណ១សន្លឹក និងកាត់គ្រីម៉ូតូ១សន្លឹក ។
តាមសម្តីស្ត្រីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូសណ្តោង
រ៉ឺម៉កដឹកផ្លែឈើចេញពីផ្ទះគោលបំណងទៅផ្សារនាគមាស ដើម្បីទិញផ្លែឈើយកទៅលក់បន្ត លុះជិះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានបុរសជាជនសង្ស័យចំនួន២នាក់បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយជាប់នៅចង្កេះ របស់គាត់យកទៅបាត់ ។
ភ្លាមៗនោះដែររូបគាត់ជាជនរងគ្រោះបានស្រែកថាចោរៗ និងជិះម៉ូតូដេញតាមតែមិនទាន់នោះទេ ។ ក្រោយពេលកើតហេតុរូបគាត់បានសួរនាំបងប្អូនប្រជាពលរដ្ឋអោយជួនរូបគាត់ទៅដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២តែប៉ុណ្ណោះ ។ ស្ត្រីជាម្ចាស់កាបូបមានការ សោកស្តាយជាពន់ពេក ព្រោះលុយនៅក្នុងកាបូបនេះជាដើមទុនរកស៊ីរបស់គាត់ទាំងអស់ ម្យ៉ាងទៀតលុយមួយចំនួនទុកសម្រាប់បង់ធនាគារដែលគាត់ជំពាក់គេមិនទាន់បានបង់ផង ត្រូវចោរឆក់យកទៅបាត់ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ