ប៉ាគីអាវ ( Manny Pacquiao) ដែលជាកីឡាករប្រដាល់លំដាប់ថ្នាក់ពិភពលោកដ៏ល្បីល្បាយនោះបានដណ្តើមជ័យជំនះលើគូប្រកួតលោក ឃេត ធើមែន( Keith Thurman) ដោយពិន្ទុក្នុង ការប្រកួតនៅព្រឹកថ្ងៃអាទិត្យនេះ ។ ជ័យជំនះរបស់គាត់បានធ្វើអោយផ្អើលពេញពិភពលោក ខណៈដែលលោកបានធ្វើអោយឃេត ធើមែន កីឡាករប្រដាល់ជនជាតិអាមេរិកទទួលបរាជ័យជាលើកដំបូងក្នុងឆាកជីវិតជាកីឡាករប្រដាល់ ។
ចៅក្រមពីរនាក់បានផ្តល់ពិន្ទុអោយប៉ាគីអាវ ១១៥-១១២ ខណៈដែលចៅក្រមមួយរូបផ្តល់ពិន្ទុអោយកីឡាករអាមេរិក ១១៤-១១៣ ។ បន្ទាប់ពីការប្រកួតកក្រើកពិភពលោកនោះមក ប៉ាគីអាវបាននិយាយថា «គួរប្រកួតរបស់ខ្ញុំខ្លាំងហើយ វ៉ៃបានល្អបំផុត ។ ខ្ញុំក៏បានប្រឹងអស់សមត្ថភាពដែរ ។ ខ្ញុំគិតថា ការប្រកួតនោះ គឺជាប្រកួតដ៏ល្អមួយដែលធ្វើអោយអ្នកមើលសប្បាយ» ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ