ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​នៅ​ក្រៅ​ស្រុក​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​របស់​ខ្លួន​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ថ្ងៃ​ទី​១៤ កុម្ភៈ ត្រូវ​នឹង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ និង​ជា​ថ្ងៃ​បុណ្យខួប​គំរប់​១០០០​ឆ្នាំ​នៃ​ការ​ករ​កកើត​រដ្ឋធានី​ហាណូយ

14 ឆ្នាំ មុន

អាជ្ញាធរ​វៀតណាម​បាន​និយាយ​ថា ក្នុងពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ខាង​មុខ​នេះ មានការ​រំពឹង​ទុ​កថា ជនជាតិ​វៀតណាម​ដែលឆ្លង​ដែន​នឹង​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ឬទៅ​ចូលរួម​ប្រារឰ​ពិធីបុណ្យ​ជាមួយ​ក្រុមគ្រួសារ​ជាង​៥០០.០០០​នាក់​ដែល​ជា​ ចំនួនច្រើន​ជា​ប្រវត្ដិសាស្ដ្រ ។

អាជ្ញាធរ​វៀតណាម​បាន​និយាយ​ថា ក្នុងពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ខាង​មុខ​នេះ មានការ​រំពឹង​ទុ​កថា ជនជាតិ​វៀតណាម​ដែលឆ្លង​ដែន​នឹង​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ឬទៅ​ចូលរួម​ប្រារឰ​ពិធីបុណ្យ​ជាមួយ​ក្រុមគ្រួសារ​ជាង​៥០០.០០០​នាក់​ដែល​ជា​ចំនួនច្រើន​ជា​ប្រវត្ដិសាស្ដ្រ ។

គណៈកម្មការ​ជាតិ​ជនជាតិ​វៀតណាម​ឆ្លង​ដែន​(​National Committee for Overseas Vietnamese) បាន​បង្ហាញ​តួលេខ​ខាងលើក្នុង​ពេល​ដែល​ក្រុមហ៊ុន​ទេសចរណ៍​និង​ក្រុមហ៊ុន​ទិញ​កក់​សំបុត្រ​យន្ដហោះ​ផ្សេង​ៗ​ផ្សាយថា ក្នុងឆ្នាំនេះ​មាន ការ​កក់​ទិញ​ពី​ជនជាតិ​វៀតណា​ម ដែល​រស់នៅ​បរទេស​ច្រើន​ជាង​រៀងរាល់​ឆ្នាំ​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​មុន​ពេល បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ឆ្នាំ​២០១០ ត្រូវនឹង​ថ្ងៃ​ទី​១៤ កុម្ភៈ និង​ជា​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ តាម​ជំនឿ​របស់​ជនជាតិ​អឺរ៉ុប ។

លោក​ជិន​ឌឹ​ក ម៉ៅ អនុប្រធាន​គណៈកម្មការ​ជាតិ​ជនជាតិវៀតណាម​ឆ្លង​ដែន​បាន​បញ្ជាក់​ថា មាន​មូលហេតុ​២​យ៉ាង​ដែល​ធ្វើ​ឱ្យ​ជនជាតិ​វៀតណាមធ្វើ​ដំណើរ​ត្រឡប់​មក​ស្រុក​កំណើត​កើនឡើង ព្រោះ​ជា​ឆ្នាំ​ដែល​សេដ្ឋកិច្ច​ចាប់ផ្ដើម​ងើប ឡើង​វិញ​នៅ​ទូ​ទាំង​ពិភពលោក និង​ជា​ឆ្នាំកំពុង​មាន​ហេតុការណ៍​សំខាន់​នៅ​ក្នុង​ប្រទេស​វៀតណាម គឺ​ការ​ប្រារឰ​ពិធី​គំរប់​ខួប​ឆ្នាំ​ទី១.០០០​នៃ​ការ​កកើត​ក្រុង​ថាំង​ឡុ​ង ដែលបច្ចុប្បន្ន្ន​មានឈ្មោះ​ថា ក្រុង​ហាណូយ ដោយរដ្ឋាភិបាល​កំណត់​ឱ្យ​មានការ​ប្រារឰ​ពិធី បុណ្យ​នៅ​ទូ​ទាំង​ប្រទេស ។

រដ្ឋាភិបាល​វៀតណាម កំពុង​រៀបចំ​ពិធីស្វាគមន៍​ជនជាតិ​វៀតណាម​ដែល​ធ្វើ​ដំណើរឆ្លង​ដែន​ជា​ផ្លូវការ​ដូច​កាលពី​ឆ្នាំ​មុន​ដែរ ដែលរៀប​ចំំ​នៅ​វត្ដវ៉ា​ន​មៀ​វ ក្ន​ង​ទីក្រុង​ហាណូយ ដោយ​លោក​ប្រ​ធានា​ធិ​​បតី​ង្វៀ​ន​មិ​ញ​ទ្រៀ​ត អញ្ជើញ​ជា​កិត្ដិយស​ក្នុង​ពិធី​ជួប​ជាមួយ​ជនជាតិ​វៀតណាម​ឆ្លង​ដែន​ជាង​៥០០​នាក់​។

ជនជាតិ​វៀតណាម​ដែល​រស់នៅ​ប្រទេសក្រៅភាគច្រើន​គ្រោង​ធ្វើ​ដំណើរ​ទេសចរណ៍នៅ​ទីក្រុង​ហាណូយ ក្រុង​សា​ប៉ា ដែល​ជា​ក្រុងទេសចរណ៍​នៅ​ភាគ​ខាងជើងក្រុង​ដា​ណា​ង នៅ​ភាគ​កណ្ដាល ក្រុង​វ៉េ ក្រុង​ញ៉ា​ត្រាង រួមទាំង​កោះ​ហ្វ៊ូ​គួ​ក ក្នុង​ខេត្ដ​គៀន​យ៉ាង ។

គួរ​រំលឹក​ថា ក្នុងអំឡុងពេល​ជា​ច្រើន​ឆ្នាំនេះ ជនជាតិ​វៀតណាម​ដែល​ប្រកប​មុខរបររកស៊ី​នៅ​បរទេស បាន​ផ្ញើ​ប្រាក់​ឱ្យ​បងប្អូនញាតិ​មិត្ដ​និង​ក្រុម​គ្រួសារ​នៅ​វៀតណាម មានចំនួន​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ គឺ​៦.០០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០០៧ និង​កើនឡើង​ដល់៨.០០០​លាន​ដុល្លារ នៅ​ឆ្នាំ​២០០៩ ៕