Leicester បោះសម្តីថាទាល់តែហ៊ានខ្ជាក់លុយ៨០លានផោនទើបយកកីឡាករ១រូបនេះទៅបាន
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា គ្រូបង្វឹកក្លិបកញ្ជ្រោង Leicester លោក Brendan Rodgers បានប្រាប់ក្លិប…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា គ្រូបង្វឹកក្លិបកញ្ជ្រោង Leicester លោក Brendan Rodgers បានប្រាប់ក្លិប…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា គ្រូបង្វឹកក្លិបកញ្ជ្រោង Leicester លោក Brendan Rodgers បានប្រាប់ក្លិប Manchester ទាំងពីរ (United និង City) ថា បើចង់បានកីឡាករ Harry Maguire ត្រូវតែហ៊ានខ្ជាក់លុយ៨០លានផោន ។ បើមិនដូចនោះទេ កុំសង្ឃឹមថា បានឱ្យសោះ ។
លោក Rodgers ថាក្លិបទាំងពីរនឹងមិនទុកយូរនោះទេ ដោយសារតែជិតដល់ពេលចូលរដូវកាលថ្មីហើយ ដែលត្រូវនឹងថ្ងៃទី៨ ខែសីហាខាងមុខនេះ។
គ្រូបង្វឹករូបនេះបានប្រាប់ថា៖«ពួកយើងមិនចាំបាច់ត្រូវលក់ Harry នោះទេ។ ខ្ញុំធ្លាប់ស្ថិតនៅក្នុងស្ថានភាពបែបនេះដែរ។ Harry ចង់លេងណាស់ បើទោះបីជាសុខភាពមិនសូវល្អក៏ដោយ។ នេះបានបង្ហាញថា គេគឺជាកីឡាករអាជីពពិតប្រាកដ។ គេគឺជាកីឡាករកំពូលក្នុងក្រុម ដែលខ្ញុំគិតថាអ្នកគាំទ្រត្រូវតែដឹង»។
លោក Rodgers បានបង្ហើបថា ក្លិប Manchester United និង Manchester City បានមកចែចង់យក Maguire តែមានបញ្ហារឿងជះលុយ។ លោកថា ប្រសិនបើក្លិបមួយណាមិនហ៊ានជះលុយតាមអ្វីដែលលោកទារទេ លោកនឹងមិនលក់ Maguire ឱ្យទេ។
គួរបញ្ជាក់ផងដែរថា សូម្បីតែអ្នកគាំទ្ររបស់ Leicester ក៏បានលើកឡើងថា Harry Maguire គួរមានតម្លៃលើស៨០លានផោនដែរ ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ