ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​យក​តារា​ឆ្នើម​ពី Ajax បានម្នាក់​ពេល​នេះ PSG ប្រមាញ់​ខ្សែការពារ​ម្នាក់​ទៀត

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង Paris Saint-Germain បាន​ទិញ​យក​កីឡាករ​វ័យក្មេង​ជើង​ខ្លាំង Mitchel Bakker…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង Paris Saint-Germain បាន​ទិញ​យក​កីឡាករ​វ័យក្មេង​ជើង​ខ្លាំង Mitchel Bakker របស់​ក្លិប Ajax ដោយ​ចុះ​កុងត្រា​ចំនួន​៤​ឆ្នាំ​។ ក្រោយ​ពី​នេះ​ទៀត គេ​បាន​សម្លឹង​ឃើញ Matthijs De Ligt​។

គ្រូបង្វឹក​ក្លិប​អ្នកមាន​បារាំង PSG លោក Thomas Tuchel បាន​សម្រេច​ក្នុង​ការ​យក​កីឡាករ​អាយុ​១៩​ឆ្នាំ​ពី​ក្លិប Ajax ដែល​ស្ថិត​នៅ​ក្នុង​ភាព​មិន​ជាប់​កុងត្រា ហើយ​ក៏​កំពុង​តែ​ស​ម្លឺ​ង​ឃើញ De Ligt នៅ​ក្នុង​រ៉ា​ដា​របស់​ខ្លួន​។

ទាំង PSG និង Manchester United ត្រូវ​បាន​គេ​ដឹង​ថា សុទ្ធតែ​ហ៊ាន​ជះ​លុយ​លើ​កីឡាករ​រូប​នេះ ខណៈ​ដែល Juventus មិន​ហ៊ាន បើ​ទោះបីជា Bakker ចង់ទៅ​លេង​ឱ្យ​ក្លិប​នេះ​ក៏​ដោយ​។ កាល​លេង​នៅ Ajax កីឡាករ​ម្នាក់​នេះ មិន​មានមុខ​នៅ​ក្រុម​ទី​មួយ​នោះ​ទេ តែ​ធ្លាប់​បាន​ឡើង​លេង​យកឈ្នះ Champions League ដោយ​យកឈ្នះ​ក្រុម AEK Athens​។

រូបគេ​បាន​ឡើង​ប្រកួត​នៅ​ក្រុម​ទី​ពីរ​៣៧​ដង ដែល​រក​គ្រាប់​បាន​៥​គ្រាប់ និង តែង​លេចមុខ​នៅ​ការ​ប្រកួត U19 នៅ Eredivisie និង UEFA Youth League​។ នៅ​ពេល​នេះ គេ​ត្រៀមខ្លួន​នឹង​ទៅ​ប៉ា​រ៉ី​ស ក្រោយ​ពី​បញ្ចប់​កុងត្រា​ជាមួយនឹង​ហូ​ឡង់​។

ដោយសារ​តែ​យក Bakker បាន​សម្រេច​ហើយ ក្លិប PSG អាច​យក​ពេល​សម្លឹង​មើល Matthijs De Ligt ដែល​ជា​កីឡាករ​បន្ទាប់ ដែល​ខ្លួន​ចង់បាន​។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា អាចយ​កមក​បាន​ដែរ​ឬ​អត់​ទេ​៕

ប្រភព ៖ Thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ