ផ្ទៃសមុទ្រធំធេងក៏នៅតែតូចជាងសេចក្តីទុក្ខ ។ សមុទ្រគឺវាលវដ្តសង្សារ ជាសមុទ្រទុក្ខដែលសត្វលោកមិនអាចយកទូក កប៉ាល់ ឬសំពៅទៅឆ្លងបានឡើយ ទាល់តែអ្នកមានបញ្ញា សម្រេចក្នុងសេចក្តីល្អរួចហើយទើបអាចឆ្លងសមុទ្រដ៏វែងឆ្ងាយគ្មានទីបំផុតនេះបាន ។
សមុទ្រគឺសង្សារវដ្តនេះ សត្វលោកមិនអាចនឹងឆ្លងបានដោយវត្ថុអ្វីដទៃឡើយ លុះតែសត្វណាដែលបានសម្រេចនូវសេចក្តីល្អ ដែលប្រកបព្រមដោយសេចក្តីមិនប្រមាទ ពោលគឺញុំាងធម៌ជាកុសលទាំងឡាយឱ្យចម្រើនឡើងរឿយៗ រវាំងប្រុងប្រយ័ត្នជាប់ជានិច្ច ទើបនឹងអាចឆ្លងនូវជំនន់គឺភពនេះបាន ។
សេចក្តីនេះព្រះបរមសាស្តាទ្រង់ត្រាស់ថា អប្បមាទេន អណ្ណវំ សត្វឆ្លងនូវសង្សារវដ្តនេះបាន ដោយសារសេចក្តីមិនប្រមាទ មិនធ្វេសប្រហែស ។
ចែករំលែកព័តមាននេះ