ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រោះ​បង្កាន់ដៃ​នាគ​លម្អ​ដោយ​យក្ស និង​ទេវតា

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ បង្កាន់ដៃ​នាគ​លម្អ​ដោយ​អសុរ និង​ទេវតា​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង បាន​ដំណើរការ​បើក​ការដ្ឋាន​ជួសជុល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ក្រោយ​ពី​ទទួល​បាន​អនុសាសន៍​សម្រេច​ពី​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ ។ យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ថា​ក្នុង​ពិធី​ក្រុង​ពលី​បើក​ការដ្ឋាន​ជួសជុល…

ខេត្តសៀមរាប​៖ បង្កាន់ដៃ​នាគ​លម្អ​ដោយ​អសុរ និង​ទេវតា​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង បាន​ដំណើរការ​បើក​ការដ្ឋាន​ជួសជុល​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ក្រោយ​ពី​ទទួល​បាន​អនុសាសន៍​សម្រេច​ពី​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ ។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ថា​ក្នុង​ពិធី​ក្រុង​ពលី​បើក​ការដ្ឋាន​ជួសជុល លោក​គឹ​ម សុ​ធិ​ន អគ្គនាយករង​ទទួល​បន្ទុក​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ឱ្យ​ដឹង​ថា កន្លែង​សំខាន់​ដែល​ត្រូវ​ជួសជុល​មាន​រូប​ទេវតា​៥​អង្គ និង​រូប​យក្ស​កាន់​ក្បាល​នាគ​នៅ​ផ្នែក​ខាង​មុខ​ដែល​ផ្អៀង​គ្រឹះ​ស្រុត​ដោយសារ​ទឹកភ្លៀង​ហូរ​ច្រោះ​ដី ទើប​តម្រូវ​ឱ្យ​មានការ​ជួសជុល​ព្រោះ​មាន​ហានិភ័យ​ខ្ពស់ ។ ដើម្បី​ចៀសវាង​ការ​ដួល​រលំ អ្នកជំនាញ​ត្រូវ​រើ​ពង្រឹង​គ្រឹះ និង​រៀប​រូប​ឱ្យ​រឹង​មាំ មាន​ជំហរ​ត្រង់​ឡើង​វិញ ។ ម្យ៉ាងទៀត​ក្បាល​នាគ​នេះ​ធ្លាប់​ដួល​រួច​ម្តង​ហើយ ព្រោះ​វា​ខុស​ពី​ជំនាន់​បារាំង ។

គម្រោង​នេះ​នឹង​បញ្ចប់​ក្នុង​រយៈពេល​១​ឆ្នាំ ចំណាយ​ប្រាក់​របស់​មូលនិធិ​អភិរក្ស​អង្គរ ជួសជុល​ដោយ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ ។

លោក​ឃា​ម មុនី ស្ថាបត្យករ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​ជួសជុល​បានឱ្យ​ដឹង​ថា បង្កាន់ដៃ​នាគ​លម្អ​ដោយ​អសុរ និង​ទេវតា​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​មាន​ប្រវែង​១១២​ម៉ែត្រ រង​ការ​ខូចខាត​ដោយសារ​កត្តា​មនុស្ស ភាព​ជាប់​មាំ​របស់​សម្ភារ​ហួស​កាលកំណត់ អាយុកាល​នៃ​ថ្ម អាកាសធាតុ និង​រុក្ខជាតិ​ជាដើម ។ ម្យ៉ាងទៀត បើ​តាម​រយៈ​រូបភាព​ថត​មុន​ឆ្នាំ​១៩៣៩ ចម្លាក់​ទាំងនេះ​គឺ​ដួល​ទាំងអស់ គ្មាន​រូបរាង​ជា​ជួរ​អ្វី​ឡើយ ហើយ​ត្រូវ​បាន​បារាំង​ជួសជុល​រួចរាល់​នៅ​ឆ្នាំ​១៩៤៤ ។

បន្ថែម​ពី​នោះ​លោក​ប្រធាន​គម្រោង​រូប​នេះ ក៏​បានឱ្យ​ដឹង​ពី​មូលហេតុ​សំខាន់​ដែល​ត្រូវ​ជួសជុល​អសុរ ព្រោះ​ចម្លាក់​នេះ​ទ្រេត ហើយ​ក្បាល​នាគ​បាន​ធ្លាក់​អស់ ។ ចំណែក​ទេវតា​៥​អង្គ គឺ​ប្រឈម​ខ្លាំង​នឹង​ការ​រលំ​ដួល រីឯ​ស៊ីម៉ង់​តិ៍​ដែល​ជា​បាយអ​របេះ​ចេញពី​សំណង់​ពុក​ផុយ​អស់​សុពលភាព​។ ដូច្នេះ​ក្រុមការងារ​នឹង​រៀបចំ​ជួស​ជុល​សា​ឡើង​វិញ ព្រមទាំង​រៀប​ប្រព័ន្ធ​បង្ហូរទឹក កុំឱ្យ​វា​ដក់​ឬ​ហូរ​ច្រោះ​ដី និង​ស្វែងរក​ថ្ម​ចាស់​មក​បំពេញ​កន្លែង​​បាត់បង់ ឱ្យ​ត្រឹមត្រូវ​តាម​លំនាំ​ដើម ដូច​សម័យ​បារាំង​បាន​ជួសជុល​រួច​នា​ឆ្នាំ​១៩៤៤ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ