ខេត្តកំពង់ឆ្នាំង ៖ ការបញ្ជូនខ្លួនលោកវេជ្ជបណ្ឌិតរូបនេះ គឺបន្ទាប់ពីធ្វើការសាកសួររួចកសាងសំណុំរឿង តាមពាក្យបណ្ដឹងរបស់អ្នកគ្រូពេទ្យ ។ យោងតាមពាក្យបណ្ដឹងបានបញ្ជាក់ថា ខណៈជនរងគ្រោះកំពុងនៅក្នុងបន្ទប់ទឹក ស្រាប់លោកគ្រូពេទ្យខាងលើទៅចាប់ឱបពីក្រោយប៉ងរំលោភ តែមិនបានសម្រេច ។ បន្ទាប់មក អ្នកគ្រូពេទ្យក៏រត់មកបន្ទប់ស្នាក់នៅរបស់ខ្លួន ហើយលោកគ្រូពេទ្យក៏មកតាមមកដែរ និងចាប់អង្អែលភ្លៅជនរងគ្រោះ ។ ពេលនោះ ដោយសភាពការណ៍មិនស្រួល អ្នកគ្រូពេទ្យរងគ្រោះខាងលើ ក៏ទៅដេកជាមួយនឹងមិត្តភក្តិជាគ្រូពេទ្យដូចគ្នា និងបានធ្វើពាក្យបណ្ដឹងតែម្តង ។
សាធារណមតិ បានសម្តែងនូវការហួសចិត្ត កាលបើទទួលបានព័ត៌មានថា វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានត្រូវនគរបាលឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ពីបទប៉ងចាប់រំលោភអ្នកគ្រូពេទ្យឆ្មប ។ ដូច្នេះមានន័យថា អំពើចាប់ រំលោភ
ឬប៉ងរំលោភព ព្រោះតែមិនបានសម្រេចមាននៅគ្រប់ស្រទាប់ជាន់ថ្នាក់ក្នុងសង្គម ។
សូមបញ្ជាក់ លោកស្រី សូដា នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឲ្យដឹងថា ពិតជាមានការឃាត់ខ្លួនលោកវេជ្ជបណ្ឌិតម្នាក់មែន កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ហើយនៅព្រឹកថ្ងៃទី២៦ ខែមិថុនា បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ លោកនាយការិយាល័យបញ្ជាក់ថា តាមពាក្យបណ្ដឹងរបស់អ្នកគ្រូពេទ្យ បានប្ដឹងចោទប្រកាន់លោកវេជ្ជបណ្ឌិត ហេង សេងហ៊ ពីបទប៉ុនប៉ងរំលោភ ប្រព្រឹត្តកាលពីយប់ថ្ងៃទី២៣ មិថុនា។
លោក សូរិន្ទ ទីរ៉ាវុឌ្ឍី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ពិតជាមានករណីនេះកើតឡើងមែន ប៉ុន្តែមិនទាន់ច្បាស់យ៉ាងណានោះទេ ។ លោកមានប្រសាសន៍សម្រាលថា អាចជាការចាប់ដៃចាប់ជើងតែប៉ុណ្ណោះ តែលោកភ្លេចថា បើត្រឹមការចាប់ដៃចាប់ជើង ក៏មិនបានឈានដល់ការប្តឹងប្តល់ខ្ទរខ្ទារបែប
នេះដែរ ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចនគរបាលមិនផ្តល់ព័ត៌មានអ្វីដល់អ្នកសារព័ត៌មានឡើយ ដែលខុសពីករណីចាប់រំលោភផ្សេងៗទៀត ។ អ្នកដឹងរឿងរ៉ាវនេះ មានការសោកស្តាយចំពោះលោកវេជ្ជបណ្ឌិតរូប
នេះដែលមោហ៍បិទមោហ៍បាំង ប៉ងរំលោភមិនបាន ហើយក្លាយជាអ្នកទោសទៀត គឺប៉ះពាល់ដល់កិត្តិ
យសរបស់ខ្លួនផងនិងអង្គភាពផង ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ