Chelsea ដាច់អហង្ការមិនឱ្យ Barcelona និង AT Madrid ចូលចែចូវតារាឆ្នើម១រូបនេះ
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបតោខៀវមិនចង់ទទួលការជះលុយពី Barcelona និង Atletico Madrid មកលើកីឡាករ…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបតោខៀវមិនចង់ទទួលការជះលុយពី Barcelona និង Atletico Madrid មកលើកីឡាករ…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបតោខៀវមិនចង់ទទួលការជះលុយពី Barcelona និង Atletico Madrid មកលើកីឡាករ Willian ក្នុងតម្លៃ៣៥លានផោន។ ក្លិបនេះនៅតែព្យាយាមបញ្ចុះបញ្ចូលឱ្យ Willian នៅក្លិបរបស់ខ្លួន ខណៈដែលកុងត្រានឹងត្រូវផុតនៅឆ្នាំក្រោយ។
Willian បានលេងយ៉ាងល្អក្នុងរដូវកាលមុននេះ ជាមួយនឹងកីឡាករមិត្តរួមក្រុម Eden Hazard ដែលបច្ចុប្បន្នបានទៅលេងឱ្យ Real Madrid បាត់។ បើទោះបីជាមានការចង់បានជាច្រើនពីសំណាក់ក្លិបដទៃ Chelsea មិនចង់លក់កីឡាករម្នាក់នេះចេញទេ ដោយចង់ឱ្យនៅទាល់តែផុតកុងត្រា ទើបចាំគិតទៀត។
នេះក៏អាចដោយសារតែក្លិប Chelsea កំពុងតែត្រូវទទួលពិន័យមិនឱ្យទិញកីឡាកររយៈពេលពីរដង ទើបបានជាគេមិនចង់លក់កីឡាករណាម្នាក់ចេញពីក្លិប។ គេត្រូវខំរក្សាកីឡាករខ្លាំងៗទុកឱ្យបានច្រើន តាមតែអាចធ្វើទៅបាន។
គួរបញ្ជាក់ផងដែរថា នាពេលនេះក្លិបតោខៀវក៏ទាមទារចង់ឱ្យ Willian ពន្យារកុងត្រាឱ្យបានថែមពីរឆ្នាំទៀត។ បើដូច្នេះមែន គេនឹងត្រូវនៅបន្តរហូតដល់ឆ្នាំ២០២២ ទើបអាចមានគិតគូរពីផ្លូវចេញ ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ