ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នំ​បញ្ចុក​ជា​អត្តសញ្ញាណ​ជាតិ​…​នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ម្ហូប

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​នំ​បញ្ចុក​ខ្មែរ​» ដែលប្រជាពលរដ្ឋ​ទទួលទាន​រួម​គ្នា​នៅ​ទូ​ទាំង​ប្រទេសនោះ ត្រូវ​បាន​ជ្រើសរើស​ជា​ម្ហូប​អត្តសញ្ញាណជាតិខ្មែរ​ដ៏​សំខាន់​បំផុត ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍ម្ហូបអាហារ​ឬ​ហៅ​ថា Conference on Gastro nomy…

រាជធានី​ភ្នំពេញ ៖ «​នំ​បញ្ចុក​ខ្មែរ​» ដែលប្រជាពលរដ្ឋ​ទទួលទាន​រួម​គ្នា​នៅ​ទូ​ទាំង​ប្រទេសនោះ ត្រូវ​បាន​ជ្រើសរើស​ជា​ម្ហូប​អត្តសញ្ញាណជាតិខ្មែរ​ដ៏​សំខាន់​បំផុត ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍ម្ហូបអាហារ​ឬ​ហៅ​ថា Conference on Gastro nomy ដែល​នឹង​ប្រារព្ធ​ធ្វើ​នា​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៩​ខាង​មុខ ។ នេះ
​បើ​តាម​ការ​ថ្លែងរបស់​លោក ថោ​ង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ដោយឡែក​ នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ម្ហូបអាហារ(Confer​ence on Gastronomy) នោះ យើងនឹង​បង្ហាញមុខ​ម្ហូបអាហារ​ខ្មែរ ក្នុង​នោះ​យើងកំណត់​យកនំ​បញ្ចុក​ជា​ធំ ជា​ម្ហូប​តំណាង​ឱ្យ​អត្ត សញ្ញាណ​ជាតិខ្មែរ ។ ក្រៅពី​នោះ​មាន​ម្ហូបអាហារ ខ្មែរ​មួយ​ចំនួន​ទៀត​ដូច​ជា​សម្លម្ជូរ​គ្រឿង អា​ម៉ុ​ក បង្អែម​ត្នោត​ជាដើម ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា នៅ​ខែសីហា​ខាង​មុខ​នេះ ក្រសួងទេសចរណ៍​នឹង​រៀប ចំ​សិក្ខាសាលា​មួយ​ស្ដី​ពី​ពិព័រណ៍​ម្ហូបអាហារ​នេះ​។ ពិព័រណ៍​ម្ហូបអាហារ​( Conference on Gastrono my) នេះ​មិនមែន​ត្រឹមតែ​ដាក់​តាំង​ម្ហូបអាហារប៉ុណ្ណោះ​ទេ ថែម​ទាំង​មានការ​បង្ហាញ​ពី​របៀបចម្អិន​ម្ហូបអាហារ បច្ចេកទេស​នៃ​ការ​ធ្វើ​ឱ្យ​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ អនាម័យ​ផលប្រយោជន៍​ចំពោះ​សុខភាព ក៏​ដូច​ជា​សោ ភ័​ណ​ភាព​នៅ​លើមុខ​ម្ហូប​នីមួយ​ៗ​ថែម​ទៀត ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ឲ្យ​ដឹង​ទៀត​ថា Conference on Gastronomy នេះ​ក៏​ជា ផលិតផល​ទេសចរណ៍​ដ៏​សំខាន់​មួយ​ស្ថិត​នៅ​ក្នុង ចង្កោម​«​ទេសចរណ៍វប្បធម៌​» ផង​ដែរ ដែល ជា​ទិស​ដៅ​នយោបាយ​ទេសចរណ៍​មួយ​កំណត់ ដោយ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ពីព្រោះ​ម្ហូបអាហារ​ក៏​ជា​វប្ប​ធម៌​របស់ប្រទេស​នីមួយ​ៗ ដែល​ភ្ញៀវ​ទេសចរ​ទូ​ទាំង​ពិភព លោក​តែងតែ​និយម​ចូល​ចិត្ត និង​ចង់​ដឹង ចង់
ស្គាល់ ចង់​ភ្លក្ស​នូវ​រសជាតិ​ម្ហូបអាហារ​ទាំងនោះ​។

លោក​រដ្ឋមន្ត្រី​បាន​អះអាង​ថា នៅ​លើ​ពិភពលោក ទេសចរណ៍​និង​ម្ហូបអាហារ​នេះ គឺ​ពិតជាមាន​សក្ដានុពល​ធំធេង​ណាស់ ហើយ​ក៏​ជា​និន្នាការថ្មី​ដ៏​សំខាន់​របស់​ភ្ញៀវ​ទេសចរ​ផង​ដែរ ។ ចំពោះការ​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ម្ហូបអាហារ​នាអំឡុង​ខែកញ្ញា ឆ្នាំ​២០១៩​នេះ គឺ​ធ្វើ​ឡើង​ដើម្បីបង្ហាញ​ពីមុខ​ម្ហូប​អត្តសញ្ញាណ​ជាតិខ្មែរ​ទៅ​ដល់ភ្ញៀវ​ទេសចរ​នានា ពិសេស​គឺ​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍
កម្ពុជា​ទៅ​កាន់​ទីផ្សារ​ទេសចរណ៍​ពិភពលោក សំដៅ​រួមចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរអន្តរជាតិ​ឱ្យមក​ទស្សនា​កម្ពុជា​បន្ថែម​ទៀត ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ