ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដោះ​មីន​ស្នើ​អោយ​ឈប់​ហូប​សាច់​ឆ្កែ

4 ឆ្នាំ មុន

មន្ត្រីជាន់ខ្ពស់​ផ្នែក​ដោះ​មីន​បាន​ធ្វើការ​អំពាវនាវ​អោយ​ប្រជាជន​កម្ពុជា​ឈប់​ហូប​សាច់​ឆ្កែ ឬ​សុនខ​ដោយ​និយាយ​ថា វា​ចូលរួម​សកម្មភាព​ជា​ច្រើន​ជួយ​ដល់​មនុស្សលោក​ដូច​ជា​ការ​ដោះ​មីន​ជាដើម ។ តាម​រយៈ​ហ្វេ​ស​ប៊ុ​ករ​បស​គាត់ កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ហេង រតនា អគ្គនាយក មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា…

មន្ត្រីជាន់ខ្ពស់​ផ្នែក​ដោះ​មីន​បាន​ធ្វើការ​អំពាវនាវ​អោយ​ប្រជាជន​កម្ពុជា​ឈប់​ហូប​សាច់​ឆ្កែ ឬ​សុនខ​ដោយ​និយាយ​ថា វា​ចូលរួម​សកម្មភាព​ជា​ច្រើន​ជួយ​ដល់​មនុស្សលោក​ដូច​ជា​ការ​ដោះ​មីន​ជាដើម ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ករ​បស​គាត់ កាលពី​ពេល​ថ្មី​ៗ​នេះ លោក​ហេង រតនា អគ្គនាយក មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ឬ​ស៊ី​ម៉ាក់​បាន​និយាយ​ថា​«​សុនខ​ហិត​ជាតិ​ផ្ទុះ និង​ហិត​មីន សុនខ​ប្រឆាំង​គ្រឿងញៀន សុនខ​សន្តិសុខ សុនខ​ប្រឆាំង​ភេ​វរ​កម្ម សុនខ​កងទ័ព សុនខ​គ្រួសារ ពួក​គេ​ជា​សមាជិកគ្រួសារ ជា​មិត្តភក្តិ ជា​មិត្ត​រួម​អាវុធ​ដ៏​ស្មោះត្រង់​បំផុត ពួក​គេ​ខិតខំ​ហាត់​ពុត​លត់​ដំ តាំងពី​តូច​រហូត​មាន​ជំនាញ​ច្បាស់លាស់ និង​មាន សមត្ថភាព​បម្រើ​មនុស្សលោក ។

លោក​និយាយ​ទៀត​ថា «​អ្នក​បរិភោគ​សាច់​សុនខ ដូច​បរិភោគ​សាច់​កូនចៅ មិត្តភក្តិ​ខ្លួនឯង ហើយ​ការ​បរិភោគ​សាច់​សុនខ​នេះ​វា​ក៏​ប្រឆាំង​ទៅ​នឹង​ទំនៀមទំលាប់​វប្បធម៌​ប្រពៃណី​ដ៍​ល្អ​ប្រពៃ​នៃ​ជាតិ​សាសន៍​ខ្មែរ​យើង​ផង​ដែរ​!» ។

គួរ​កត់​សម្គាល់ថា ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​តូច​បរិភោគ​សាច់​ឆ្កែ ឬ​ហៅ​ថា សាច់​ពិសេស ។ ទន្ទឹម​នឹង​នោះ​គេ​ក៏​ឃើញ​មាន​ហាង​ខ្លះ​លក់​សាច់​ពិសេស​នេះ​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ