ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ជនជាតិ​ថៃ​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្ត​ព្រះវិហារ​ ៖ ដោយ​មានការ​សម្របសម្រួល​ពី​លោក​វរៈសេនីយ៍ត្រី ប៊ុ​ន វ​ឌ្ឍ​នះ នាយ​រង​ការិយាល័យ​អភិវឌ្ឍន៍​យោធភូមិ​ភាគ​ទី​៥ ប្រចាំការ​នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ដឹកនាំ​វិស្វករ​ជនជាតិ​ថៃ​១២​នាក់​មក​ពិនិត្យ​មើល​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ក្នុង​ឧទ្យាន​រាជ​បណ្ឌិតសភា​កម្ពុជា​តេ​ជោ​សែន ស្ថិត​នៅ​ភូមិ​-​ឃុំ…

ខេត្ត​ព្រះវិហារ​ ៖ ដោយ​មានការ​សម្របសម្រួល​ពី​លោក​វរៈសេនីយ៍ត្រី ប៊ុ​ន វ​ឌ្ឍ​នះ នាយ​រង​ការិយាល័យ​អភិវឌ្ឍន៍​យោធភូមិ​ភាគ​ទី​៥ ប្រចាំការ​នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ដឹកនាំ​វិស្វករ​ជនជាតិ​ថៃ​១២​នាក់​មក​ពិនិត្យ​មើល​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ក្នុង​ឧទ្យាន​រាជ​បណ្ឌិតសភា​កម្ពុជា​តេ​ជោ​សែន ស្ថិត​នៅ​ភូមិ​-​ឃុំ ឬ​ស្សី​គ្រឹប ស្រុក​ឆែប ខេត្តព្រះវិហារ ដើម្បី​រៀបចំ​ទីកន្លែង​ចិញ្ចឹម​គោ​យក​ទឹកដោះ​ឲ្យ​សម​ស្រប​ទៅ​តាម​ជំនាញ​បច្ចេកទេស​ដែល​ធ្លាប់​មាននៅ​ក្នុង​ប្រទេស​ថៃ ។

នា​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៩ លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​បាន​ចុះ​ជួប​សំណេះ
សំណាល និង​ពិនិត្យ​បន្ថែម​ក្នុង​ការ​រៀបចំ​កន្លែង​ចិញ្ចឹម​គោ កន្លែង​សម្រាប់​រឹត​យក​ទឹកដោះគោ កន្លែង​ដាំ​ស្មៅ​សម្រាប់​គោ​ស៊ី​ដើម្បី​ឲ្យ​មាន​ទឹកដោះ​ច្រើន កន្លែង​ទុកដាក់​រក្សា​គុណភាព​ទឹកដោះគោ និង​ផ្សេង​ៗ​ទៀត​ដែល​វិស្វករ​ថៃ​បាន​ចុះ​មក​រៀបចំ​នេះ ហើយ​នៅ​ថ្ងៃ​ទី​២២ ខែឧសភា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ និង​មាន​គ្រូពេទ្យ​សត្វ​ប្រទេស​ថៃ​ចុះ​មក​ត្រួតពិនិត្យ​ទីកន្លែង​សម្រាប់​សុខភាព​របស់​សត្វ​គោ​នៅ​ក្នុង​កសិដ្ឋាន​នេះ​បន្ថែម​ទៀត ។

លោក​វរសេនីយ៍ត្រី ប៊ុ​ន វ​ឌ្ឍ​នះ អ្នកសម្របសម្រួល និង​ដឹកនាំ​ប្រតិភូ​ថៃ​បាន​ថ្លែង​ថា មេគោ​សម្រាប់​យក​ទឹកដោះ​ចំនួន​១១០​ក្បាល ក្នុង​ចំណោម​២០០​ក្បាល​ត្រូវ​បាន​ដឹក​ពី​ប្រទេស​ថៃ​យក​មក​ចិញ្ចឹម​នៅ​ក្នុង​សិ​ដ្ឋា​ន​នេះ​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ដែល​មាន​លោក​បណ្ឌិត​សុខ ទូច បាន​កក់​តម្លៃ​កាលពី​ខែ​មុន​ចំនួន​១០០​ក្បាល និង​១០​ក្បាល​ទៀត​ជា​អំណោយ​របស់​សហ​គម​ហ៍​ផលិត​ទឹកដោះគោ​វាំង​ណាំ​យិ​ន ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បាន​ប្រគល់​ជូន​ដល់​សម្តេច​តេ​ជោ​ហ៊ុន ​សែន ក្នុង​ការ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ ដែល​ទើបតែ​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ ។

លោក​ប៊ុ​ន វ​ឌ្ឍ​នះ បាន​បន្ត​ទៀត​ថា ដោយ​មានការ​ចុះ​អនុស្សា​រណៈ (MOU) កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ រវាង​យោធភូមិ​ភាគ​ទី​៥ និង​ក្រសួងការពារជាតិ ដោយ​មាន​លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក កោ​សា នាយក នាយកដ្ឋាន​អភិវឌ្ឍន៍​ក្រសួងការពារជាតិ ជំរុញ​ក្នុង​ការ​ចាប់ដៃ​គូរ​ជាមួយ​សហគមន៍​ផលិត​ទឹកដោះគោ​វាំង​ណា​យិ​ន ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ជួយ​ជំរុញ​ការ​អភិវឌ្ឍ​របស់​យោធភូមិ​ភាគ​ទី​៥​នៅ​តាម​តំបន់​ព្រំដែន​ដោយ​ចាប់ផ្តើម​ពី​ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ជា​មុន ។

លោកបាន​បន្ត​ថា ហើយ​ពេល​នេះ ក្រសួងការពារជាតិ​បាន​ជំរុញ​បង្កើត​កសិដ្ឋាន​ឧទ្យាន​រាជ​បណ្ឌិតសភា​កម្ពុជា​តេ​ជោ​សែន ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​ទិស​ដៅ​លើកកំពស់​កម្រិតជីវភាព​ប្រជាជន តាម​រយៈ​បង្កើន​ផលិតកម្ម​សត្វ ហើយ​រាល់​ការ​ចំណាយ​លើ​គ្រឿង​បរិក្ខា​សម្រាប់​រឹត​ទឹកដោះគោ​ជា​ជំនួយ​របស់​សហគមន៍​ចិញ្ចឹម​គោ​វាំង​ណាំ​យិ​ន ដោយ​មាន​លួស​សំណាញ់​របង​ព័ទ្ធ​សម្រាប់​ចិញ្ចឹម​គោ ម៉ាស៊ីន​រឹត​ទឹកដោះគោ កន្លែង​សម្រាប់​រឹត​ទឹកដោះគោ​២​កន្លែង ដោយ​មួយ​កន្លែង​ផ្ទុក​គោ​សម្រាប់​រឹត​ទឹកដោះ​បាន​១២​ក្បាល និក​ន្លែ​ង​សម្រាប់​ទុកដាក់​ផ្ទុក​ទឹកដោះគោ រៀបចំ​បញ្ជូន​ទៅ​រោងចក្រ​តាម​តម្រូវការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ