ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ចិន​បី​នាក់​ជាមួយ​លុយ​ជាង3លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ជាមួយនឹង​លុយ​រហូត​ដល់​ជាង​៣​លាន​ដុល្លារ ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ ​នៅ​​ថ្ងៃ​ទី​២៦​ មេសា​ នេះ…

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ជាមួយនឹង​លុយ​រហូត​ដល់​ជាង​៣​លាន​ដុល្លារ ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ ​នៅ​​ថ្ងៃ​ទី​២៦​ មេសា​ នេះ ។

ការ​ចាប់ខ្លួន​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣​ មេសា​ នៅ​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​ ។ ប៉ូលិស​បាន​រក​ឃើញ​នាំ​លុយ​ជាង៣.៥​លាន​ដុល្លារ ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ពី​ទីក្រុង​ហុងកុង ចូល​មក​ប្រទេស​​កម្ពុជា ​។

ជនជាតិ​ចិន​ទាំង​៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់វិធានការ​តាម​នីតិវិធី ក្នុង​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហរិ​ញ្ញ​ប្ប​ទាន​ភេរវកម្ម ព្រមទាំង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជា​ធរមាន​នៅ​កម្ពុជា​ ។

អត្ថបទសរសេរ ដោយ