ខេត្តបន្ទាយមានជ័យ ៖ លោកយាយអាយុ៦៤ឆ្នាំដែលជាស្ត្រីមេម៉ាយមានជីវភាពក្រីក្រទទយលបានផ្ទះ១ខ្នង ពីលោកឧត្តមសេនីយទោអាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដោយពិនិត្យឃើញពីការលំបាកពីជម្រកស្នាក់នៅរបស់លោកយាយអ៊ុក គឹមអេង អាយុ៦៤ឆ្នាំ ជាស្ត្រី មេម៉ាយ នៅភូមិយាយអត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយទោអាត់ ខែម ស្នងការនគរបាលខេត្ត និងលោកស្រីវង្ស ស៊ីម បានផ្តល់ផ្ទះ១ខ្នង ទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ ជូនលោកយាយ ដើម្បីមានជម្រកស្នាក់នៅបានសមរម្យ ។ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ លោកវរសេនីយទោ សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានដឹកនាំកម្លាំងនគរបាលស្រុកប៉ុស្តិ៍រដ្ឋបាលឃុំ កម្លាំងប្រជាការពារភូមិ សរុបចំនួន២០នាក់ និងមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ចុះជួយសាងសង់ផ្ទះជូនលោកយាយ អ៊ុក គឹមអេងនេះផងដែរ ។
លោកវរសេនីយ៍សែស វិបុល បាន លោកយាយអ៊ុក គឹមអេង គាត់ជាស្ត្រីមេម៉ាយ មានជីវភាពក្រីក្រ មានកូនក្នុងបន្ទុក ចំនួន៩នាក់ ស្រីចំនួន៧នាក់ បានរស់នៅក្នុងខ្ទមតូចដ៏សែនកំសត់ មួយធ្វើអំពីឈើប្រក់ស្បូវ ជញ្ជាំងស្បូវ ។ ដោយពិនិត្យឃើញពីការលំបាកពីភាពរស់នៅដ៏សែនកំសត់នេះលោកឧត្តម សេនីយទោអាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ និងលោកស្រីវង្ស ស៊ីម បានជួយសាងសង់ផ្ទះ ជូនលោកយាយ ធ្វើពីឈើ ប្រក់សង្កសី ជញ្ជាំងស័ង្កសីទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ ចំណាយថវិកាអស់ចំនួន១លាន៤សែន៥ពាន់រៀល ។
ជាមួយគ្នានោះដែរលោកយាយ អ៊ុក គឹមអេង ក៏បានថ្លែងអំណរគុណដល់លោកអធិការនគរបាល ស្រុកអូរជ្រៅ និងអាជ្ញាធរភូមិ ឃុំ ដែលបានជួយសាងសង់ផ្ទះជូនគាត់ ពិសេស គឺ សូមថ្លែងអំណរគុណលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងលោកស្រីវង្ស ស៊ីម ដែលបានចំណាយថវិកាក្នុងការសាងសង់ផ្ទះជូនគាត់ដែលពីមុនគាត់រស់នៅក្នុងខ្ទមស្បូវដ៏តូចចង្អែតជាមួយកូនប្រុស ស្រី ចំនួន៩នាក់ ឥឡូវបានលោកឧត្តមសេនីយ៍ស្នងការ និងលោកស្រីបានផ្តល់ផ្ទះជូនលោកយាយ គាត់សប្បាយចិត្តយ៉ាងក្រៃលែង ពេលនេះគាត់មានផ្ទះស្នាក់នៅសមរម្យផងដែរ ៕
ចែករំលែកព័តមាននេះ