ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​អំពាវនាវ​កងទ័ព​ឱ្យ​ប្រុង​ប្រយ័ត្ន …!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កាលពី​ថ្ងៃ​ទី​៤ មេ​សា បាន​ប្រកាស​ថ្កោលទោស​និង​ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​ក្រុម​ជន​ទុច្ចរិត ដែល​បាន​ប្រើប្រាស់​រូបភាព​របស់​នាយទាហានជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ក្នុង​ការ​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​បាន​អំពាវនាវ​ដល់​កង ទ័ព​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​រាល់​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្ទាល់ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កាលពី​ថ្ងៃ​ទី​៤ មេ​សា បាន​ប្រកាស​ថ្កោលទោស​និង​ចាត់វិធានការ​តាម​ច្បាប់​ចំពោះ​ក្រុម​ជន​ទុច្ចរិត ដែល​បាន​ប្រើប្រាស់​រូបភាព​របស់​នាយទាហានជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ក្នុង​ការ​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​បាន​អំពាវនាវ​ដល់​កង ទ័ព​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​រាល់​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ផ្ទាល់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កាលពី​ថ្ងៃ​ទី​៤​មេ​សា ឆ្នាំ​២០១៩ បាន​បញ្ជាក់​ថា នា​ពេល​ថ្មី​ៗ​នេះ​មាន​ជន​ទុច្ចរិត​មួយ​ចំនួន​បាន​បង្កើត Facebook​បន្លំ​យក​រូប​នាយទាហាន​មួយ​ចំនួន​ទៅ​ប្រើប្រាស់​ដើម្បី​បង្ហោះ​រូបភាព និង​ខ្លឹមសារ​ញុះញង់​វាយប្រហារ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ។
លោកនាយ​ឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា​៖​ក្រសួងការពារជាតិ​បាន​ចាត់​ទុក​ថា​សកម្មភាព​ទាំងនេះ​ជា​អំពើ​ខុសច្បាប់ ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ ហើយ​សូម​ស្នើ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់​វិធាន​តាម​ផ្លូវច្បាប់​ឱ្យ​បាន​ម៉ឺង​មាត់​បំផុត ។

អ្នកនាំពាក្យ ក្រសួងការពារជាតិ​ក៏​បាន​ប្រកាស​ដល់​កង​យោធពលខេមរភូមិន្ទ​សូម​រក្សា​ជំហរ​ស្មោះត្រង់​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​និង​សុខ​សន្តិភាព​របស់​ប្រជាពលរដ្ឋ ។ កង​យោធពលខេមរភូមិន្ទ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ប៉ុនប៉ង​បង្ក​ភាព​វឹកវរ​ដល់​សង្គម ក៏​ដូច​ជា​ការ​បំផ្លិចបំផ្លាញ​ដល់​សន្តិភាព​របស់​ប្រទេស ។
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ដដែល​បាន​អំពាវនាវ​ផង​ដែរ ដល់​កង​យោ​ពល​ខេមរភូមិន្ទ​ទាំងអស់​មាន ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​នានា ដោយ​រក្សា​ការពារ​សន្តិសុខ ការងារ​រ​សម្ងាត់​របស់​អង្គភាព ។ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​មាន​ទំនុកចិត្ត​លើ​កង​យោធពលខេមរភូមិន្ទ សូមកុំ​ចាញ់​ឧបាយកល​ក្រុម​ទុច្ចរិត​ទាំងនោះ​ឲ្យ​សោះ ។

លោកនាយ​ឧត្តមសេនីយ៍​បន្ត​ថា មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​កាលពី​ថ្ងៃ​ទី​៤ មេ​សាបាន​យក​រូបភាព​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​ទៅ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ពួក​គេ ។ ដោយ​លោក​សូម​ឲ្យ​កងទ័ព​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​និង​ការពារ​ប្រព័ន្ធ​សុវត្ថិភាព​កុំ​ឲ្យ​ឧក្រិដ្ឋជន​លួច​យក​ទៅ​ប្រើប្រាស់​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល ។ លោក​បញ្ជាក់​ថា កងទ័ព​នៅ​តែ​មាន​ស្វាមី​ភ័ក្ត្រ​ចំពោះ​ថ្នាក់ដឹកនាំ ជា​ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។

លោក​ថា ក្រសួងការ ពារជាតិ​ប្រឆាំង​ដាច់ខាត​ចំពោះ​ឧក្រិដ្ឋជន​និង​ថ្កោលទោស ។ គ្មាន​កងទ័ព​ណា​ដែល​មាន​ហេតុផល​ទៅ​វាយប្រហារ​រាជរដ្ឋាភិបាល​នោះ​ទេ តែ​កងទ័ព​ត្រូវ​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​សមិទ្ធផល​នានា​របស់​ជាតិ​និង​ប្រជាពលរដ្ឋ ។