ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់ត្រូវគេស្គាល់ថា ជាប្រពន្ធរបស់អ្នកកាសែតនគរវត្ត និងជាភ្នាក់ងារទូរទស្សន៍ MSJ ប្រចាំខេត្តប៉ៃលិន បានរងរបួសទទឹងថ្ងាស ដោយសារត្រូវសត្វឆ្មាដែលដេញខាំគ្នានៅក្នុងផ្ទះ ហើយខណៈគាត់បើកមុងចេញមកក្រៅ ក៏ត្រូវសត្វឆ្មាខ្វាចមុតរបួស ។ ពេលប្តីឃើញសភាពមិនស្រួល ទើបប្រញាប់ដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត តែដោយគ្រូពេទ្យអត់មានថ្នាំវ៉ាក់សាំង ក៏ដឹកតាមរថ
យន្តបន្តទៅខេត្តបាត់ដំបងវិញ ។
ហេតុការណ៍ឆ្មាដេញខាំគ្នាខ្វាចមុតថ្ងាសជនរងគ្រោះនេះ កើតឡើងនៅវេលាម៉ោង០៦ និង២០នាទីព្រឹកថ្ងៃទី២១ មីនា ស្ថិតនៅក្នុងភូមិប៉ាហ៑ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ប្រភពពីលោក សរ សារឿន ជាប្តី បានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ មានសត្វឆ្មាពីរក្បាលបានរត់ដេញខាំគ្នានៅក្នុងផ្ទះចុះឡើងៗ រួចក៏លោតពីបង្អួចខាងក្រៅលោតចូលទៅក្នុងផ្ទះ ។ ខណៈពេលនោះ ស្របពេលដែលប្រពន្ធគាត់បើកមុងបម្រុងចេញក្រៅ បណ្ដាលឱ្យឆ្មាដែលកំពុងខាំគ្នាស្ទុះលោតទៅខ្វាចត្រូវលើចិញ្ចើមប្រពន្ធ បណ្តាលហូរឈាម ។
លោកបន្តទៀតថា ដោយមើលទៅក្នុងបណ្តាញសង្គមហ្វេសប៑ុក ឃើញជនរងគ្រោះដែលសត្វឆ្កែឬឆ្មាខាំក្លាយទៅជាកើតឆ្កួត ទើបគាត់មានការភ័យបារម្ភខ្លាំង ។ បន្ទាប់មក ក៏នាំប្រពន្ធឡើងរថយន្តតាក់ស៊ីបន្តទៅ
ពេទ្យខេត្តបាត់ដំបង ដើម្បីចាក់ថ្នាំការពារជម្ងឺឆ្កែឆ្កួត ។
ចែករំលែកព័តមាននេះ